ខ្មែរប៉ុស្ដិ៍ Close

ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថម្តងហើយម្តងទៀត ដល់អង្គព្រះមហាក្សត្រ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 97
ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថម្តងហើយម្តងទៀត ដល់អង្គព្រះមហាក្សត្រ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថម្តងហើយម្តងទៀត ដល់អង្គព្រះមហាក្សត្រ

លោក ស្វាយ ស៊ីថា រដ្ឋមន្រ្តីប្រតិភូអម និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថជាថ្មីដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចោទប្រកាន់យ៉ាងគឃ្លើនលើ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះ គឺជាសារថ្កោលទោសរបស់លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ស្វាយ ស៊ីថា៖

– យើងខ្ញុំ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះទណ្ឌិតអន្ធពាល សម រង្ស៊ី ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន យ៉ាងគឃ្លើននេះ ។

យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រ និងដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទីគោរពសក្ការៈ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យស្នេហាជាតិដ៏ល្អបរិសុទ្ធ និងព្រះរាជតួនាទី ដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែល ប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុល និយមរបស់ជនក្បត់ជាតិបីជំនាន់ឲ្យអស់ពីកម្ពុជាដើម្បីរក្សា សន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕

 

អត្ថបទទាក់ទង