ខ្មែរប៉ុស្ដិ៍ Close

មេដឹកនាំកម្ពុជា ប្រកាសដាក់វិធានការផ្លូវច្បាប់ ចំពោះអ្នកប្រមាថគណបក្សប្រជាជនកម្ពុជាដោយគ្មានការលើកលែង

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 31
មេដឹកនាំកម្ពុជា ប្រកាសដាក់វិធានការផ្លូវច្បាប់ ចំពោះអ្នកប្រមាថគណបក្សប្រជាជនកម្ពុជាដោយគ្មានការលើកលែង មេដឹកនាំកម្ពុជា ប្រកាសដាក់វិធានការផ្លូវច្បាប់ ចំពោះអ្នកប្រមាថគណបក្សប្រជាជនកម្ពុជាដោយគ្មានការលើកលែង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ទាំងពេលកន្លងទៅ និងពេលនេះទៅមុខ លោកនឹងមិនអនុញ្ញាតឱ្យអ្នកណាមកនិយាយលាបពណ៌ ឬប្រមាថមកលើគណបក្សប្រជាជនកម្ពុជា ដោយគណបក្សប្រជាជនមិនតបតខាងផ្លូវច្បាប់នោះទេ។

លោកនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជ្រោយចង្វារ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រកួតប្រជែងខាងកម្មវិធីនយោបាយ គឺត្រូវប្រកួតប្រជែង ហើយគណបក្សប្រជាជនកម្ពុជា មិនបានបង្អាប់នូវកម្មវិធីនយោបាយរបស់អ្នកណា ហើយអ្នកក៏មិនត្រូវបង្អាប់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជានោះដែរ។

លោកក៏បានសង្កត់បញ្ជាក់ថា ការចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថា ជាគណបក្សអាយ៉ង ជាគណបក្សលួចសន្លឹកឆ្នោត គឺយើងមិនអាចទទួលយកបាននោះទេ ហើយគណបក្សប្រជាជនកម្ពុជា ត្រូវតែធ្វើសកម្មភាពតាមផ្លូវច្បាប់៕


 

អត្ថបទទាក់ទង