សម្តេចតេជោ ហ៊ុន សែន៖ កុំយកគណបក្សនយោបាយ អ្នកកាសែត និងអង្គការក្រៅរដ្ឋាភិបាល មកបិទបាំងនូវកំហុសរូបភាពទុច្ចរិតរបស់ខ្លួនឱ្យសោះ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំយកគណបក្សនយោបាយ អ្នកកាសែត និងអង្គការក្រៅរដ្ឋាភិបាល មកបិទបាំងនូវកំហុសរូបភាពទុច្ចរិតរបស់ខ្លួនឱ្យសោះនៅពេលដែលខ្លួនប្រព្រឹត្តកំហុសអ្វីមួយដែលជារឿងបុគ្គលផ្ទាល់ខ្លួន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យប្រមាណ ១,២០០ នាក់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កុំអាងថាខ្លួនជាអ្នកនយោបាយនៅក្នុងគណបក្សមួយ ជាអ្នកកាសែត ជាបុគ្គលអង្គការក្រៅរដ្ឋាភិបាលណាមួយ បែរជាទៅប្រព្រឹត្តកំហុសបានឱ្យសោះ បើមានកំហុសត្រូវតែទទួលទោសទៅតាមច្បាប់ដែលបានកំណត់៕