ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន៖ គ្មានពេលណាដែលគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា បំភ្លេចថ្ងៃជ័យជម្នះ ៧មករា នោះឡើយ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 168
សម្ដេចតេជោ ហ៊ុន សែន៖ គ្មានពេលណាដែលគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា បំភ្លេចថ្ងៃជ័យជម្នះ ៧មករា នោះឡើយ សម្ដេចតេជោ ហ៊ុន សែន៖ គ្មានពេលណាដែលគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា បំភ្លេចថ្ងៃជ័យជម្នះ ៧មករា នោះឡើយ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានពេលណាដែលកម្ពុជាភ្លេចថ្ងៃ៧មករានោះឡើយ បើទោះបីត្រូវធ្វើសង្រ្គាមដើម្បីការពារថ្ងៃ៧មករា ក៏ធ្វើដែរ។ សម្តេច បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានឬស្សីកែវឆ្លងកាត់ទន្លេសាប ដើម្បីសម្រួលនិងរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការដែលគណបក្សប្រជាជនកម្ពុជាមិនប្រារព្ធពិធីអបអរសាទរជ័យជំនះ៧មករា នៅឆ្នាំ២០២២នេះ ដោយសារនៅក្នុងសម័យកូវីដនេះ យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដដែលដោយមិនចង់ឱ្យគណបក្សប្រជាជនកម្ពុជាក្លាយទៅជាចំណុចផ្ទុះនៃជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង