ខ្មែរប៉ុស្ដិ៍ Close

ឈ្វេងយល់ពីប្រទេសម៉ាល់ឌីវ ទីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 44
ឈ្វេងយល់ពីប្រទេសម៉ាល់ឌីវ ទីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ច ឈ្វេងយល់ពីប្រទេសម៉ាល់ឌីវ ទីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ច

ប្រទេសម៉ាល់ឌីវ គឺជាសាធារណរដ្ឋមួយស្ថិតនៅភាគនិរតីនៃឧបទ្វីបឥណ្ឌា និងមានដែនកោះជិត ១២០០ ដែលក្នុងនោះភាគច្រើនជាដែនកោះគ្មានមនុស្សរស់នៅ។ នៅម៉ាល់ឌីវ គ្មាន កោះណាមួយដែលស្ថិតនៅរយៈកម្ពស់១.៨ម៉ែត្រ ខ្ពស់ជាងនីវ៉ូទឹកសមុទ្រឡើយ ដែលវាធ្វើឱ្យប្រទេសមួយនេះងាយរងគ្រោះនឹងការជន់លិចដោយសារតែការប្រែប្រួលអាកាសធាតុសកល។

សេដ្ឋកិច្ចនៃប្រទេសម៉ាល់ឌីវ គឺពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដូច្នេះហើយទើបតំបន់ភាគច្រើនត្រូវបានអភិវឌ្ឍដោយផ្ដោតលើការទាក់ទាញភ្ញៀវទេសចរ។ ខាងក្រោមនេះគឺជា ប្រវត្តិរូបសង្ខេបនៃប្រទេសម៉ាល់ឌីវ៖

  • ម៉ាល់ឌីវមានឈ្មោះផ្លូវការថា៖ សាធារណរដ្ឋម៉ាល់ឌីវ
  • មានរដ្ឋធានីឈ្មោះថា៖ ម៉ាល់ (Male)​
  • មានផ្ទៃដី៖ ៣០០គីឡូម៉ែត្រក្រឡា
  • មានប្រជាជន៖ ៣៩២,០០០នាក់
  • ភាសាផ្លូវការ៖ ឌីហ៉ីវេហ៉ី (Dhivehi) និងអង់គ្លេស
  • អាយុសង្ឃឹមរស់៖ មនុស្សប្រុស ៧៧ឆ្នាំ និងស្ត្រី៨១ឆ្នាំ

មេដឹកនាំ

បច្ចុប្បន្នលោក អ៉ីប្រាហ៉ីម មហាំម៉ាត់ សឡេះ (Ibrahim Mohamed Solih) គឺជាប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ។ លោក សឡេះបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយបានយកឈ្នះលើអតីតប្រធានាធិបតី លោក អាប់ឌុលឡា យ៉ាមីន (Abdulla Yameen) ដ៏ភ្ញាក់ផ្អើលនៅពេលនោះ។

សេដ្ឋកិច្ច

ដូចបានជម្រាបជូនខាងលើ ប្រទេសម៉ាល់ឌីវ ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដែលតំណាងឱ្យ ២៨ភាគយនៃផលិតផលនៅក្នុងស្រុកសរុប GDP ខណៈវិស័យជលផល កសិកម្ម និងឧស្សាហកម្ម រួមទាំងដឹកជញ្ជូនជាវិស័យសំខាន់ៗបន្ទាប់បន្សំ។ កាលពីឆ្នាំ២០២២ ម៉ាលឌីវ មាន GDP​ សរុប ៥.៥០២ពាន់លានដុល្លារ ឬជាប់ចំណាត់ថ្នាក់លេខ ១៥៨ នៅលើពិភពលោក។

កាលបរិច្ឆេទសំខាន់ៗរបស់ប្រទេសម៉ាល់ឌីវ

  • នៅស.វទី១២៖ សាសនាអ៉ីស្លាមហូរចូលមកដល់ឆ្នាំ១៥៥៨ ដល់ឆ្នាំ១៥៧៣៖ ម៉ាល់ឌីវត្រូវបានព័រទុយហ្កាល់ដាក់អាណានិគម
  • ស.វទី១៧៖ ម៉ាល់ឌីវ ស្ថិតនៅក្រោមអាណាព្យាបាលអាណាចក្រហូឡង់ និងក្រោយមកស្ថិតនៅក្រោមអាណាព្យាបាលអង់គ្លេស
  • ឆ្នាំ១៩៦៥៖ ទទួលបានឯករាជ្យពេញលេញ ក្នុងនាមជារដ្ឋស៊ុលតង់​
  • ឆ្នាំ១៩៦៨៖ របបស៊ុលតង់ត្រូវបានរំសាយចោល ក្រោយការបោះឆ្នោតប្រជាមតិ ហើយលោក អ៉ីប្រាហ៉ីម ណាស័រ (Ibrahim Nasir) ក្លាយជាប្រធានាធិបតី
  • ឆ្នាំ១៩៧៨៖ លោក ណាស័រ ចូលនិវត្តន៍ រីឯលោក ម៉ូមូន អាប់ឌុល ហ្កាយ៉ូម (Maumoon Abdul Gayoom) ឡើងកាន់តំណែងជាប្រធានាធិបតីជំនួស
  • ទសវត្សរ៍ឆ្នាំ១៩៨០៖ វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងធំក្នុងកំណើនសេដ្ឋកិច្ច
  • ឆ្នាំ២០០៨៖ លោក មូហាំម៉ាត់ ណាស៉ីត (Mohamed Nasheed) យកឈ្នះលោកប្រធានាធិបតី អាប់ឌុល ហ្កាយ៉ូម ក្នុងការបោះឆ្នោត
  • ឆ្នាំ២០១២៖ លោកប្រធានាធិបតី មូហាំម៉ាត់ ណាស៉ីត ត្រូវបានបណ្ដេញចេញពីអំណាចនៅក្នុងការធ្វើរដ្ឋប្រហារ
  • ឆ្នាំ២០១៨៖ លោក អ៉ីប្រាហ៉ីម មហាំម៉ាត់ សឡេះ (Ibrahim Mohamed Solih) បានយកឈ្នះលើអតីតប្រធានាធិបតី លោក អាប់ឌុលឡា យ៉ាមីន (Abdulla Yameen) ដ៏ភ្ញាក់ផ្អើលនៅពេលនោះ នៅក្នុងការបោះឆ្នោត៕

Fresh News

អត្ថបទទាក់ទង