ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន៖ សង្រ្គាមបានឆាបឆេះនៅក្នុងប្រទេសរបស់យើង ផ្តើមចេញពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 27
សម្ដេចតេជោ ហ៊ុន សែន៖ សង្រ្គាមបានឆាបឆេះនៅក្នុងប្រទេសរបស់យើង ផ្តើមចេញពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ សម្ដេចតេជោ ហ៊ុន សែន៖ សង្រ្គាមបានឆាបឆេះនៅក្នុងប្រទេសរបស់យើង ផ្តើមចេញពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០

ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សង្រ្គាម បានឆាបឆេះនៅក្នុងប្រទេសរបស់យើង បន្ទាប់ពីរដ្ឋប្រហារទម្លាប់សម្តេចព្រះនរោត្តម សីហនុ ថ្ងៃទី១៨ មីនា ១៩៧០។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់តាំងពីមានសង្រ្គាម កម្ពុជាយើងមានផលវិបាកដែលយើងដោះស្រាយមិនទាន់បានលើបញ្ហាមីន ទោះបីជាសង្រ្គាមបានបញ្ចប់នៅចុងឆ្នាំ១៩៩៨ក៏ដោយ ក៏បញ្ហាមីននៅតែដោះមិនទាន់អស់ដដែល។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាឱ្យបាននូវសុខសន្តិភាព សម្រាប់ការអភិវឌ្ឍ ហើយសន្តិភាពមួយមិនអាចគង់វង្សទៅបាននោះទេ បើសិនជាពុំមានការអភិវឌ្ឍនោះ៕


អត្ថបទទាក់ទង