ខ្មែរប៉ុស្ដិ៍ Close

តើអំពើពុករលួយកំពុងរីករាលដាលនៅអឺរ៉ុបឬ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 37

រឿង​អាស្រូវ​ពុករលួយ​កំពុង​កក្រើក​នៅសហភាព​អឺរ៉ុប។ អ្នកនយោបាយក្រិក Eva Kaili ដែលជាអនុប្រធានសភាអឺរ៉ុប បានរងនូវការចោទប្រកាន់អំពីបទប្រព្រឹត្តិអំពើពុករលួយនៅក្នុងសំណុំរឿងដែលជាប់ពាក់ព័ន្ធនឹងប្រទេសកាតា និងត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ នៅទីក្រុងព្រុចសែល រួមជាមួយនិងមនុស្ស ៣ នាក់ផ្សេងទៀត។

ការ​សង្ស័យ​របស់​ក្រុម​អ្នក​ស៊ើប​អង្កេត​ គឺមានជាប់ទាក់​ទង​នឹង​ប្រាក់​ដ៏​ច្រើន​ដែល​ត្រូវ​បាន​​ចំណាយ​ដោយ​ប្រទេស​ជាម្ចាស់​ផ្ទះ World Cup ឆ្នាំ ២០២២ ដើម្បី​ជះ​ឥទ្ធិពល​លើ​នយោបាយ​អឺរ៉ុប។ សម្រាប់ពលរដ្ឋអឺរ៉ុបភាគច្រើន ការពិតដែលថា «ករណីពុករលួយកំពុងកើតមាននៅខាងក្នុងស្ថាប័នអឺរ៉ុប មិនមែនជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ»។

កាលពីនិទាឃរដូវឆ្នាំមុន ជាមធ្យម ៦៨% នៃអ្នកឆ្លើយតបនៅក្នុងការស្ទង់មតិនៅសហភាពអឺរ៉ុបបាននិយាយថា «អំពើពុករលួយបានរីករាលដាលនៅក្នុងប្រទេសរបស់ពួកគេ»។ ដូចដែលតារាងរបស់យើងបានបង្ហាញហើយថា «ប្រទេសក្រិកបាននាំមុខប្រទេស EU ទាំងអស់ នៅពេលនិយាយដល់ការយល់ឃើញអំពីអំពើពុករលួយ»។

អំពើពុករលួយមិនសូវមានការីករាលដាលខ្លាំងទេនៅក្នុងប្រទេសដាណឺម៉ាក។ រួមជាមួយប្រទេសហ្វាំងឡង់ ដាណឺម៉ាកគឺជារដ្ឋសមាជិកសហភាពអឺរ៉ុបតែមួយគត់ដែលមានពលរដ្ឋតិចជាង ១នាក់ក្នុងចំណោម ៥នាក់ ដែលជឿថា «អំពើពុករលួយនៅតែបន្តរីករាលដាលនៅថ្នាក់ជាតិ»៕

Statista