ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អញ្ជើញបិទសមយុទ្ធបាញ់គ្រាប់ពិត «លំហាត់ហនុមានមាស ឆ្នាំ២០១៨» នៅស្រុកជុំគីរី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 57
លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អញ្ជើញបិទសមយុទ្ធបាញ់គ្រាប់ពិត «លំហាត់ហនុមានមាស ឆ្នាំ២០១៨» នៅស្រុកជុំគីរី លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អញ្ជើញបិទសមយុទ្ធបាញ់គ្រាប់ពិត «លំហាត់ហនុមានមាស ឆ្នាំ២០១៨» នៅស្រុកជុំគីរី

កំពត៖ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញបិទសមយុទ្ធបាញ់គ្រាប់ពិត «លំហាត់ហនុមានមាន ឆ្នាំ២០១៨» នៅបន្ទាយតេជោសែនជុំគិរី ស្ថិតក្នុងឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

សូមជម្រាបថា នាយឧត្តមសេនីយ៍ ឥត សារ៉ាត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការបាញ់គ្រាប់ពិត បានបញ្ជាក់ថា លំហាត់នេះធ្វើឡើងក្នុងរូបភាពកងពលតូចគ្រឿងយន្តអន្តរាគមន៍ ក្នុងរចនាសម្ព័ន្ធកងពលតូចអន្តរាគមន៍ មានដូចជា វរសេនាតូចរថពាសដែក, វរសេនាតូចរថក្រោះ, T55 វរសេនាតូចកាំភ្លើងធំ និងបង្កើនបន្ថែមឲ្យកាំភ្លើងយុទ្ធសាស្រ្ត BM21, RM70 ជាដើម។

លំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត ដែលមានលក្ខណៈទ្រង់ទ្រាយធំនេះ គឺបានធ្វើឡើងជាលើកទី៣ហើយ ដែលកាលពីលើកទី១ នៅឆ្នាំ២០១០, លើកទី២ នៅឆ្នាំ២០១៣ ហើយលើកទី៣នេះ គឺមានលក្ខណៈទ្រង់ទ្រាយធំជាងមុនទ្វេដង ដោយនឹងបាញ់ចេញនូវគ្រាប់ពិតប្រភេទធំរហូតដល់ជាង ១,០០០គ្រាប់។

បើតាម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានប្រកាសថា សមយុទ្ធបាញ់គ្រាប់ពិត «ហនុមានមាស ២០១៨» ដែលធ្វើឡើងនៅបន្ទាយតេជោសែនជុំគិរី ទទួលបានលទ្ធផលល្អគាប់ប្រសើរ ខណៈការបាញ់សាកល្បងប៉ុន្មានថ្ងៃនេះ បាញ់ចំគោលដៅផ្ទួនៗតែម្ដង។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបន្ថែមថា ទីតាំងដែលកងទ័ពកំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិត «លំហាត់ហនុមានមាស ២០១៨» ក្នុងបន្ទាយតេជោសែនជុំគិរី ដែលមានផ្ទៃដីជាង១ម៉ឺនហិកតា ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពតនោះ នឹងក្លាយជាកន្លែងហ្វឹកហ្វឺនការពារអាកាស ដូចជាការបាញ់ទម្លាក់ឧត្ថម្ភាគចក្រ ទម្លាក់គ្រាប់បែកពីលើឧទ្ធម្ភាគចក្រ និងលំហាត់កងទ័ពជាច្រើនលើកទៀត ៕

អត្ថបទទាក់ទង