ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានលទ្ធភាពថែរក្សា ការពារសន្តិភាពដើម្បីប្រជាពលរដ្ឋ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 53
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានលទ្ធភាពថែរក្សា ការពារសន្តិភាពដើម្បីប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានលទ្ធភាពថែរក្សា ការពារសន្តិភាពដើម្បីប្រជាពលរដ្ឋ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវរួមគ្នាខិតខំការពារសន្តិភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយ ព្រោះសន្តិភាពនេះយើងរកបានដោយលំបាកណាស់ដូច្នេះត្រូវថែរក្សាឱ្យបាន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសចុះជួបសំណេះសំណាលនិងចែកស្រូវពូជដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១១.៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីការពារសន្តិភាពបាន គឺយើងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពថែរក្សាការពារសន្តិភាពសម្រាប់ប្រជាពលរដ្ឋបាន៕


អត្ថបទទាក់ទង