ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ពួកប្រឆាំង និងអ្នកវិភាគ វាយតម្លៃគណបក្សប្រជាជនមិនត្រូវទេ បានជាខ្លួនឯងចាញ់ជារៀងរហូត

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 197
សម្តេចតេជោ ហ៊ុន សែន៖ ពួកប្រឆាំង និងអ្នកវិភាគ វាយតម្លៃគណបក្សប្រជាជនមិនត្រូវទេ បានជាខ្លួនឯងចាញ់ជារៀងរហូត សម្តេចតេជោ ហ៊ុន សែន៖ ពួកប្រឆាំង និងអ្នកវិភាគ វាយតម្លៃគណបក្សប្រជាជនមិនត្រូវទេ បានជាខ្លួនឯងចាញ់ជារៀងរហូត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារូបសម្តេចផ្ទាល់នោះ គឺត្រង់ថាគេមិនអាចវាយតម្លៃត្រូវ។ ដោយសារពួកប្រឆាំង និងអ្នកវិភាគ វាយតម្លៃគណបក្សប្រជាជនមិនត្រូវនោះហើយ បានជាខ្លួនឯងចាញ់ជារៀងរហូត។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលពិធីនេះធ្វើឡើងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើអ្នកឯងល្ងង់ សុំនៅបន្តល្ងង់ទៅចុះ ហើយសម្តេច ក៏អរគុណដែលពួកប្រឆាំង និងអ្នកវិភាគ ស្មានមិនត្រូវ គឺសុំឱ្យមិនត្រូវមួយជីវិតទៅចុះ៕


អត្ថបទទាក់ទង