ខ្មែរប៉ុស្ដិ៍ Close

តុលាការកោះហៅ លោក សម រង្ស៉ី និងមេខ្លោង ៧នាក់ទៀត ឱ្យចូលសវនាការជំនុំជម្រះរឿង «រួមគំនិតក្បត់» នៅថ្ងៃទី១៥ ខែកញ្ញា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 59
តុលាការកោះហៅ លោក សម រង្ស៉ី និងមេខ្លោង ៧នាក់ទៀត ឱ្យចូលសវនាការជំនុំជម្រះរឿង «រួមគំនិតក្បត់» នៅថ្ងៃទី១៥ ខែកញ្ញា តុលាការកោះហៅ លោក សម រង្ស៉ី និងមេខ្លោង ៧នាក់ទៀត ឱ្យចូលសវនាការជំនុំជម្រះរឿង «រួមគំនិតក្បត់» នៅថ្ងៃទី១៥ ខែកញ្ញា

លោក សម រង្ស៉ី និងមេខ្លោង៧នាក់ទៀត ក្នុងសំណុំរឿងរួមគំនិតក្បត់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីការកោះហៅ ឱ្យចូលសវនាការ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

ដីការកោះហៅ លោក សម រង្ស៉ី និងបក្ខពួកសរុប៣៤នាក់ ត្រូវបានសមត្ថកិច្ចដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងនគបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ យកទៅបិទសាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នារសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។

ករណីបទល្មើសរួមគំនិតក្បត់នេះ បានប្រព្រឹត្តទៅ កាលពីឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត ជាមួយនឹងផែនការប្រកាសវិលត្រឡប់មកប្រទេសកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

មេខ្លោងក្នុងសំណុំរឿងនេះរួមមាន លោក សម រង្ស៉ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក នុត រំដួល, លោក ម៉ែន សុថាវរិទ្ទ្រ, លោក ឡុង រី, លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក ហូរ វ៉ាន់ ផងដែរ។

ដោយឡែកសវនាការ ជំនុំជម្រះលើសំណុំរឿងនេះ មានសមាសភាព លោកស្រី អ៊ុក រ៉េគន្ធា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក ធ្ធាំ ប៊ុណ្ណា ចៅក្រមប្រឹក្សា, លោកស្រី យី សុខវួច ជាចៅក្រមប្រឹក្សា និងលោក សេង ហៀង ជាតំណាងអយ្យការ៕

អត្ថបទទាក់ទង