ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខណ្ឌទូទាំងប្រទេស រហូតដល់ថ្ងៃទី៣១ ខែឧសភា, សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
ក្រសួងបញ្ជាក់ថា ឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់រយៈកម្ពស់ខ្ពស់ បាននិងកំពុងគ្របដណ្តប់លើកម្ពុជា ដែលឥទ្ធិពលនេះ នឹងបន្តឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសបណ្តាក្រុងស្រុក នៃខេត្តភាគខាងកើត តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ ៕
សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកទាំងស្រុង៖