ខ្មែរប៉ុស្ដិ៍ Close

Facebook ស្រីអូនណាហ្គា បានបកអាក្រាតមេក្លោងបាតុកម្មខុសច្បាប់ និងបញ្ជាក់ថា «ដើរតាមសកម្មជននយោបាយ ឈឹម ស៊ីថរ ជ្រកក្រោមស្លាសហជីព ជាការវ៉ៃបំបែកឆ្នាំងបាយ និងបំផ្លាញអនាគតខ្លួនឯងនិងគ្រួសារ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 42
Facebook ស្រីអូនណាហ្គា បានបកអាក្រាតមេក្លោងបាតុកម្មខុសច្បាប់ និងបញ្ជាក់ថា «ដើរតាមសកម្មជននយោបាយ ឈឹម ស៊ីថរ ជ្រកក្រោមស្លាសហជីព ជាការវ៉ៃបំបែកឆ្នាំងបាយ និងបំផ្លាញអនាគតខ្លួនឯងនិងគ្រួសារ» Facebook ស្រីអូនណាហ្គា បានបកអាក្រាតមេក្លោងបាតុកម្មខុសច្បាប់ និងបញ្ជាក់ថា «ដើរតាមសកម្មជននយោបាយ ឈឹម ស៊ីថរ ជ្រកក្រោមស្លាសហជីព ជាការវ៉ៃបំបែកឆ្នាំងបាយ និងបំផ្លាញអនាគតខ្លួនឯងនិងគ្រួសារ»

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២នេះ គណនីហ្វេសប៊ុកមួយឈ្មោះ Srey Aun Naga បានបង្ហោះផ្សាយលិខិតចំហមួយ ដែលបានបង្ហាញនូវភាពជាប់ពាក់ព័ន្ធយ៉ាងជ្រៅនៃសកម្មភាព ញុះញង់ ដឹកនាំធ្វើបាតុកម្មខុសច្បាប់របស់ នាង ឈឹម ស៊ីថរ និងក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ដែលត្រូវបានបញ្ឈប់ពីការងារ។ ក្នុងលិខិតចំហបានបញ្ជាល់ថា ដើរតាមសកម្មជននយោបាយ ឈឹម ស៊ីថរ ជ្រកក្រោមស្លាសហជីព ជាការវ៉ៃបំបែកឆ្នាំងបាយនិងបំផ្លាញអនាគតខ្លួនឯងនិងគ្រួសារ។ លិខិតចំហ បានរៀបរាប់ខ្លឹមសារលំអិតបន្តយ៉ាងដូច្នេះថា៖

មេសហជីព ឈឹម ស៊ីថរ ដែលមានវ័យជាង ៣០ឆ្នាំរូបនេះមានដើមកំណើតនៅខេត្តព្រៃវែង តែបានប្តូរទីលំនៅមករស់នៅ និងរៀនសូត្រនៅភ្នំពេញ។ នៅឆ្នាំ២០០៧ ឈឹម ស៊ីថរ ក៏បានឈានជើងចូលធ្វើការងារនៅកាស៊ីណូណាហ្កាវើលដ៏ជាអ្នកចែកបៀរ ហើយបន្តបន្ទាប់មកក៍បានក្លាយជាមេសហជីព។

បើគិតមកដល់ពេលបញ្ឈប់ការងារនោះ នាង ឈឹម ស៊ីថរ បានធ្វើការងារនៅក្នុងក្រុមហ៊ុនណាហ្កាវើលដ៏ រឺអាចនិយាយមួយបែបទៀតថា ក្រុមហ៊ុនបានចិញ្ចឹមនាងនិងគ្រួសារអស់រយៈ ពេល១៥ឆ្នាំរួចទៅហើយ។

ចាប់ផ្តើមការងារពីការចែកបៀរនៅលើតុល្បែង ពេលនេះ ឈឹម ស៊ីថរ ក៏បានឡើងតួនាទីរហូតក្លាយជាអ្នកគ្រប់គ្រងជាន់ទាបម្នាក់ដែលមានប្រាក់ខែច្រើនគួរសមផងដែរ។

នៅក្នុងអំឡុងពេលនៃការបម្រើការងារកាលពីឆ្នាំ២០០៩ ដោយសារតែទទួលរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុសកល ក្រុមហ៊ុនណាហ្កាវើលដ៏ ក៏បានកាត់បន្ថយបុគ្គលិកមួយចំនួន ហើយពេលនោះហើយដែលជាពេលដែលនាង ស៊ីថរ បានចាប់ផ្តើមចេញមកប្រឡូកក្នុងការតវ៉ា ប្រឆាំងក្រុមហ៊ុនដែលចិញ្ចឹមនាងនិងគ្រួសារ។

ដោយមើលឃើញនាង ឈឹម ស៊ីថរ ពូកែនិយាយនៅក្នុងសកម្មភាពបាតុកម្មតវ៉ានានាផងនោះ នាងក៏ត្រូវបានមេដឹកនាំបក្សនយោបាយដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកពូ ហ៊ុន សែន ចេញមអូសទាញ និង បានបណ្តុះ បណ្តាលការងារដឹកនាំធ្វើបាតុកម្ម នេះបន្ថែមទាំងនៅ ក្នុងនិងក្រៅប្រទេស។

ចាប់ពីពេលនោះមកនាង ឈឹម ស៊ីថរ ក៏បានក្លាយទៅជាសកម្មជននយោបាយរបស់បក្សប្រឆាំងយ៉ាងពេញលេញ ដោយនាងត្រូវបានចាត់តាំងឱ្យមកបម្រើការដើម្បីជួយការងារលោកស្រី មូរ សុខ ហួរ ហើយក៏ជានិច្ចកាល នាងតែងតែទៅចូលរួមនៅក្នុងសកម្មភាពនយោបាយរបស់បក្សប្រឆាំង ហើយក៏ធ្លាប់បានចេញមកធ្វើបាតុកម្មតវ៉ានិងចូលរួមក្នុងយុទ្ធនាការនយោបាយនានាជាកម្លាំងបង្ហាញមុខដោយចំហជាមួយនឹងមេដឹកនាំបក្សប្រឆាំងមួយចំនួនទៀត ក៏ដូចជាជាមួយអង្គការសង្គមស៊ីវិលដែលតែងតែប្រឆាំងជាមួយរដ្ឋាភិបាលផងដែរ។

ចាប់តាំងពីបានឡើងធ្វើជាមេសហជីព នាង ឈឹម ស៊ីថរ និងបក្ខពួក មួយចំនួនបានប្រើប្រាស់ឥទ្ធិពលនៅ កន្លែងធ្វើការរបស់ខ្លួន ដើម្បីបង្កភាពចលាចលនៅក្នុងក្រុមហ៊ុនណាហ្កាវើលដ៏ តាមរយៈ ការធ្វើសកម្មភាពញុះញង់ អុជអាល និងបំភ័ន្តបំភ័យដល់បុគ្គលិកនៅទីនោះ ធ្វើយ៉ាងណាឱ្យពួកគេ មិនពេញចិត្តនឹងសកម្មភាពរបស់ថៅកែ ហើយចេញមកធ្វើការតវ៉ាជាមួយនាង។

គេបានសង្កេតឃើញថា នៅរាល់ការតវ៉ា នាង ស៊ីថរ តែងតែបានប្រកាសថា អ្វីដែលពួកគេកំពុងធ្វើ គឺដើម្បីការពារសិទ្ធិរបស់បុគ្គលិកនៅកន្លែងធ្វើការ ប៉ុន្តែចេតនាពិតនៃការតវ៉ាទាំងនោះគឺជាការទទួលបញ្ជាពីក្បាលម៉ាស៊ីនរបស់ក្រុម ប្រឆាំងដើម្បីឱ្យរូបនាងបង្កើតជាព្រឹត្តិកាណ៍ដើម្បីបង្កចលាចលនៅក្នុងទីក្រុងភ្នំពេញតែប៉ុណ្ណោះហើយជាពិសេស នៅឆ្នាំ២០១៣ នាងក៏បានចេញមកចូលរួមយ៉ាងសកម្មក្នុងចលនាបាតុកម្មជាមួយ មេដឹកនាំអតីតបក្សប្រឆាំងផងដែរ ។

បើត្រឹមតែជាកូដកម្ម នៅកន្លែងការងារដើម្បីទាមទារផលប្រយោជន៍បុគ្គលិក គឺវាមិនពិបាកក្នុងការរដំណោះស្រាយនោះទេ។ ប៉ុន្តែជាក់ស្តែង ការធ្វើបាតុកម្មខុសច្បាប់អូសបន្លាយម្តងហើយ ម្តងទៀតរបស់ក្រុមនាង ឈឹម ស៊ីថរ នេះ គឺមិនមែនមានចេតនាក្នុងការការពារដល់ផលប្រយោជន៍របស់បុគ្គលិកមួយចំនួនតូចនោះទេ ប៉ុន្តែគោលដៅពិតប្រាកដ នៃការបន្តធ្វើបាតុកម្មនេះគឺដើម្បីបង្កភាពអសន្តិសុខ និងបង្កើតជារលកនៃការតវ៉ាដើម្បីរំខានដល់ការបោះឆ្នោតខាងមុខផង និងបង្កឱ្យមានចលាចលនៅក្នុង ប្រទេសតាមការណែនាំនិងចាត់តាំង របស់ក្រុមនយោបាយប្រឆាំងតែប៉ុណ្ណោះ។

ការសម្តែងដើម្បីបង្កឱ្យមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច ទាំងពាក្យសម្តីក្នុងការស្រែកឃោសនា និងជាពិសេស «ការរៀបចំឈុតឆាក សម្តែងល្បិចសាច់កម្ម» គឺមិនមានភាព ខុសគ្នាទាល់តែសោះ ជាមួយនឹងការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងកាលពីពេលកន្លងទៅ។

ដូច្នេះ តាមរយៈលិខិតជំហនេះខ្ញុំសូមអោយ មិត្តភក្តិដែលកំពុងបន្តធ្វើការតវ៉ាតាមការញុះញង់ អូសទាញរបស់ក្រុមនាង ឈឹម ស៊ីថរ ដែលធ្វើឱ្យយើងពិតជាខាតបង់ពេលវេលានិងប៉ះពាល់ជីវភាពរស់នៅផង ហើយ ជាពិសេស គឺធ្វើឱ្យពួកយើងម្នាក់ៗមានឈ្មោះនិងមុខមិនល្អ ពិបាករកការងារធ្វើបន្ត សូមគិតគូរពិចារណាឡើងវិញដោយងាកមកទទួលយកសំណងពីក្រុមហ៊ុនតាមផ្លូវច្បាប់ និងរកការងារថ្មីដើម្បីទ្រទ្រង់ជីវភាពខ្លួន
និងក្រុមគ្រួសារ។

សូមអានខ្លឹមសារទាំងស្រុង៖ https://www.facebook.com/102321985655823/posts/142766554944699/?d=n

ដោយ ៖ អតីតមិត្តរួមការងារសហជីព ណាហ្កាវើលដ៏

អត្ថបទទាក់ទង