ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២២នាក់ ជាសះស្បើយចំនួន ១២១នាក់ និងមិនមានអ្នកស្លាប់នោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ ព័ត៌មានទូទៅ 31
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២២នាក់ ជាសះស្បើយចំនួន ១២១នាក់ និងមិនមានអ្នកស្លាប់នោះទេ កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២២នាក់ ជាសះស្បើយចំនួន ១២១នាក់ និងមិនមានអ្នកស្លាប់នោះទេ

ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២២នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១២១នាក់ និងមិនមានអ្នកស្លាប់នោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron។

សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥,៨៣៤​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៣២,៤៤៩នាក់ និងស្លាប់សរុបចំនួន ៣,០៥៥នាក់៕

អត្ថបទទាក់ទង