ឯកឧត្តម សុខ ពុទ្ធិវុធ ជួបសំណេេះសំណាល និងលើកទឹកចិត្តក្រុមកីឡាករទូកងតាកែវទ្រាំងសុខសែនជ័យ!
រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅកំពង់ផែស្វយ័តក្រុងភ្នំពេញ ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានចង្កោមប្រាំបីឃុំ និងក្រុមការងារ បានមកជួបសំណេះសំណាល និងលេីកទឹកចិត្ត ក្រុមកីឡាករទូកង តាកែវទ្រាំងសុខសែនជ័យ ។
នាឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានលេីកឡេីងថា លោកនឹងឧបត្តមប្រាក់ ១លានរៀលរាល់ពេលអុំឈ្នះ១លេីកៗ ដល់កីឡាករទូកងតាកែវទ្រាំងសុខសែនជ័យ ហេីយនឹងបានផ្តាំផ្ញេី សូមអោយកីឡាករទាំងអស់ ថែទាំងសុខភាពអោយបានល្អ និងខិតខំយកជ័យជំនះលេីការប្រកួត ជាកិត្តិយសជូនដល់ខេត្តតាកែវទាំងមូល។