ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់ជំហរច្បាស់លាស់គឺប្រឆាំងដាច់ខាតនូវអំពើឈ្លានពាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 51
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់ជំហរច្បាស់លាស់គឺប្រឆាំងដាច់ខាតនូវអំពើឈ្លានពាន សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់ជំហរច្បាស់លាស់គឺប្រឆាំងដាច់ខាតនូវអំពើឈ្លានពាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្លែងថា កម្ពុជាប្រឆាំងដាច់ខាតមិនអោយមានការប្រើប្រាស់កម្លាំងរបស់ប្រទេសមួយឈ្លានពានទៅលើប្រទេសមួយទៀតនោះទេ ពោលគឺប្រទេសខ្លាំងឈានពានប្រទេសតូចតាច។ ដូចគ្នានេះដែរ ពាក់ព័ន្ធបញ្ហាជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន សម្តេចតេជោបានប្រកាសពីជំហររបស់កម្ពុជា គឺមិនគាំទ្រការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនឡើយ ដែលសម្តេចចាត់ទុកថា អ្នកខ្លាំងវាយអ្នកខ្សោយនេះជាទំលាប់ដ៏អាក្រក់ដែលទទួលយកមិនបានជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ ផ្លូវជាតិលេខ ២១ នេះចំណាយថវិកាសាងសង់អស់ ៦១ លានដុល្លារ ដែលជាឥណទានសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឥឡូវកំពុងចលាចលដល់ស្រុកខ្មែរ អំពីសាំងឡើងថ្លៃ និងរឿងកូវីដ-១៩ បានរីករាលដាលសម្លាប់មនុស្សហើយ តែរឿងដែលបង្កមហន្តរាយធំ គឺសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន មានសភាពក្តៅណាស់ បើមិនរហ័សបញ្ចប់ទេ តើពិភពលោកដើរដល់ណា? តើសង្គ្រាមនេះឈានដល់មានសង្គ្រាមលោកលើកទី ៣ ដែរឬអត់? ទន្ទឹមនេះកម្ពុជា អំពាវនាវឱ្យមានបទឈប់ចាញ់ ងាកមកចរចាររកសន្តិភាព តែចំពោះជម្លោះយោធានេះ ហាក់មានការពិបាកស្វែងរកការចរចារគ្នាខ្លាំងណាស់៕

អត្ថបទទាក់ទង