ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ស្នើសុំភាគីកូរ៉េបន្ថែមកូតាពលករកម្ពុជាទៅបម្រើការងារនៅកូរ៉េខាងត្បូង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 33
សម្តេចតេជោ ហ៊ុន សែន ស្នើសុំភាគីកូរ៉េបន្ថែមកូតាពលករកម្ពុជាទៅបម្រើការងារនៅកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន ស្នើសុំភាគីកូរ៉េបន្ថែមកូតាពលករកម្ពុជាទៅបម្រើការងារនៅកូរ៉េខាងត្បូង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងស្នើសុំកូតាបន្ថែមទៀតសម្រាប់ជួយស្វែងរកការងារឱ្យពលករខ្មែរទៅបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ន មានពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េប្រមាណចំនួន៤៥០០០នាក់ ដែលចំណុចនេះមិនត្រឹមតែផ្តល់ថវិកាជួយដល់ក្រុមគ្រួសារពួកគេទេ ថែមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ជោគជ័យទាំងនេះ កើតឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជានិងកូរ៉េខាងត្បូង ដែលក្នុងនាមសម្តេចជាស្ថាបនិកនៃចំណងការទូតនេះបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលទាំងអស់នេះ៕

អត្ថបទទាក់ទង