ខ្មែរប៉ុស្ដិ៍ Close

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែមីនា កម្ពុជាអាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 34

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដោយក្នុងនោះក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតពីខ្សោយទៅមធ្យម និងសម្ពាធទាបតូចៗផ្សេងទៀត ដែលកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ (Local Low Formed)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
  • ជារួមអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែសម្រាប់ថ្ងៃទី១៩-២១ ខែមីនា ពិសេសនៅតំបន់ទំនាំបកណ្តាល និងទំនាបភាគពាយ័ព្យ បរិមាណភ្លៀងកើនឡើង, សីតុណ្ហភាពអតិបរិមាធ្លាក់ចុះបន្តិចមកវិញ។

បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
  • អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
  • អាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

អត្ថបទទាក់ទង