ខ្មែរប៉ុស្ដិ៍ Close

លោក អ៊ុំ រាត្រី ចុះត្រួតពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បង្កឱ្យខូចខាតផ្ទះចំនួន ៦៧ខ្នង និងសាលារៀន ២ខ្នង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 49
លោក អ៊ុំ រាត្រី ចុះត្រួតពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បង្កឱ្យខូចខាតផ្ទះចំនួន ៦៧ខ្នង និងសាលារៀន ២ខ្នង លោក អ៊ុំ រាត្រី ចុះត្រួតពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បង្កឱ្យខូចខាតផ្ទះចំនួន ៦៧ខ្នង និងសាលារៀន ២ខ្នង

នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យ និងដឹកនាំកម្លាំងកងពលថ្មើជើងលេខ៥១ អាជ្ញាធរមូលដ្ឋានកម្លាំងនគរបាលប៉ុស្ត៍ ជួយដោះស្រាយធ្វើផ្ទះឡើងវិញជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់របើកដំបូលផ្ទះ នៅឃុំសំរោង ស្រុកអូរជ្រៅ ១៧ខ្នងរងការខូចខាត។

ដោយពិនិត្យឃើញស្ថានគ្រួសារក្មួយស្រី ស្ត្រីមេម៉ាយ ក្រលំបាករស់នៅជាមួយកូន២នាក់ និងប្អូនស្រីប្រុស២នាក់ លោក អ៊ុំ រាត្រី និងលោកស្រី នួម សោភ័ណ អ្នតំណាងរាស្ត្រ ព្រមទាំងក្រមការងារស្រុក ក្រោយកិច្ចប្រជុំចប់បានត្រឡប់នាំយកអំណោយឃីតរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ថវិកាផ្តល់ជូនគ្រួសារក្មួយស្រី និងទិញសម្លៀកបំពាក់សម្រាប់ឲ្យក្មួយស្រីបានទៅចូលរៀនផងដែរ។

ក្នុងឱកាសនោះដែរ លោកក៏បានចូលរួមសោកស្តាយចំពោះគ្រួសារដែលបានរងផលប៉ះពាល់ទាំងអស់ ដោយពេលនេះមិនទាន់បានឆ្លើយតបភ្លាមទាំងអស់ពិតមែន សាខានិងធ្វើការឆ្លើយតបនៅពេលក្រោយ ហើយសូមផ្តាំផ្ញើដល់បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលមានភ្លៀងធ្លាក់ តែងនាំមកនូវខ្យល់មកជាមួយផងដែរ។

អំណោយដែលសាខានាំមកចែកជូនរួមមាន÷ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ តង់ប្លាស្ទីក១ផ្ទាំង, ឆ្នាំង២ ចាន៥ ស្លាបព្រា៥ កន្ទេលជ័រ១ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត៧ ជែលលាងសម្អាតដៃ៤ដប ព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់លោកអភិបាលខេត្ត និងលោកស្រីផងដែរ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៧ មីនា ខេត្តបន្ទាយមានជ័យ ទទួលរងគ្រោះខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះបងប្អូន ៦៧ខ្នង និងសាលារៀន២ខ្នង នៅស្រុកអូរជ្រៅ និងស្រុកភ្នំស្រុក៕

អត្ថបទទាក់ទង