ខ្មែរប៉ុស្ដិ៍ Close

ប្រមុខការទូតកម្ពុជា៖ កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើចុងខែនេះ ត្រូវបានលើកទៅពេលក្រោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 30
ប្រមុខការទូតកម្ពុជា៖ កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើចុងខែនេះ ត្រូវបានលើកទៅពេលក្រោយ ប្រមុខការទូតកម្ពុជា៖ កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើចុងខែនេះ ត្រូវបានលើកទៅពេលក្រោយ

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ថា កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ត្រូវបានលើកទៅពេលក្រោយទៀត ដោយសារមេដឹកនាំអាស៊ានខ្លះ មិនអាចប្រជុំតាមពេលវេលាស្នើឡើង។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវលើកទៅពេលក្រោយដោយសារមេដឹកនាំអាស៊ានខ្លះ មិនអាចប្រជុំតាមពេលវេលាស្នើឡើង»។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ត្រូវបានសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសថា នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីបានលើកពេលជាង១ខែ។ ទោះជាយ៉ាងនេះក្តី មេដឹកនាំអាស៊ានមួយចំនួន មិនទាន់ឯកភាពនឹងពេលវេលា ដែលប្រកាសដោយសហរដ្ឋអាមេរិកនៅឡើយទេ។

អត្ថបទទាក់ទង