ខ្មែរប៉ុស្ដិ៍ Close

    អង់គ្លេសរក្សាជំហរបន្តផ្តល់ជំនួយបោសសំអាតមីននិងបន្តជំរុញអ្នកវិនិយោគអង់គ្លេសឱ្យកាន់តែច្រើនមកកម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1119
    អង់គ្លេសរក្សាជំហរបន្តផ្តល់ជំនួយបោសសំអាតមីននិងបន្តជំរុញអ្នកវិនិយោគអង់គ្លេសឱ្យកាន់តែច្រើនមកកម្ពុជាអង់គ្លេសរក្សាជំហរបន្តផ្តល់ជំនួយបោសសំអាតមីននិងបន្តជំរុញអ្នកវិនិយោគអង់គ្លេសឱ្យកាន់តែច្រើនមកកម្ពុជា

    នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលជួបពិភាក្សាការងារជាមួយលោក ប៊ៀល ឡុងហឺស(H.E. Bill Longhurst) ឯកអគ្គរាជទូតអង់គ្លេស និងជំរាបលា បន្ទាប់ពីបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

    បន្ទាប់ពីចប់កិច្ចជំនួបលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៏ឱ្យដឹងថាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
    កម្ពុជា អង់គ្លេសលើគ្រប់ វិស័យ។ ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណអង់គ្លេសគាំទ្រកម្ពុជាលើសកម្មភាពដោះមីន និងជំនួយសាលាក្តីខ្មែរក្រហម និងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។ លោកបានបន្តថា ទំនាក់ទំនងនៃប្រទេសទាំងពីរនេះបានធ្វើឱ្យមានការកើន ឡើងផ្លាស់ប្តូរពាណិជ្ជកម្មនិងការកើន ឡើងនៃចំនួនភ្ញៀវទេសចរណ៍អង់គ្លេសមកកម្ពុជាកាន់តែច្រើនផងដែរ។

    ទាក់ទងនឹងដំណើរការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានត្រៀមរៀបចំការបោះឆ្នោតរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ដើម្បីឱ្យប្រព្រឹត្តទៅដោយសេរីយុត្តិធម៌ តម្លាភាព ដែលមាន ២០ គណបក្សចូលរួម ហើយគណ បក្សខ្លះតាំងខ្លួនជាគណបក្សប្រឆាំងដែលជា ការអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពនីតិរដ្ឋនៅកម្ពុជា។

    លោក ប៊ៀល ឡុងហឺស ឯកអគ្គរដ្ឋទូតអង់គ្លេស បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កលក្ខណៈក្នុងដំណើរការបេសកម្ម របស់លោកនាពេលកន្លងមកនេះ ហើយក្នុងនោះដែរលោកឯកអគ្គរាជទូតអង់គ្លេស ក៏បានកត់សំគាល់ឃើញថាកម្ពុជាមានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ច ហើយសេដ្ឋកិច្ចកម្ពុជានេះនឹងបន្តកើនឡើងនៅក្រោយការបោះឆ្នោតសាកល នាខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។ ជាមួយគ្នានេះដែរ ជំហររបស់អង់គ្លេសនៅតែបន្តផ្តល់ជំនួយបោសអំអាតមីននិងបន្តជំរុញអ្នកវិនិយោគអង់គ្លេសឱ្យកាន់តែច្រើនមកកម្ពុជាថែមទៀត៕

    អត្ថបទ ៖ សាវឿន

    អត្ថបទទាក់ទង