ខ្មែរប៉ុស្ដិ៍ Close

យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ បាននិងកំពុងបន្តនូវវឌ្ឍនភាព ដោយសម្រេចបានប្រមាណ ៥,៧លាននាក់សម្រាប់ដូសទី៣ និងជាង ៥០ម៉ឺននាក់ សម្រាប់ដូសទី៤

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 25
យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ បាននិងកំពុងបន្តនូវវឌ្ឍនភាព ដោយសម្រេចបានប្រមាណ ៥,៧លាននាក់សម្រាប់ដូសទី៣ និងជាង ៥០ម៉ឺននាក់ សម្រាប់ដូសទី៤ យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ បាននិងកំពុងបន្តនូវវឌ្ឍនភាព ដោយសម្រេចបានប្រមាណ ៥,៧លាននាក់សម្រាប់ដូសទី៣ និងជាង ៥០ម៉ឺននាក់ សម្រាប់ដូសទី៤

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តវឌ្ឍនភាព តាមរយៈការចូលរួមដោយស្ម័គ្រចិត្តក្នុងការចាក់វ៉ាក់សាំងពីសំណាក់ប្រជាពលរដ្ឋ ដោយក្នុងនោះ ប្រជាពលរដ្ឋចំនួន ១៤ ៣៦២ ៦៧៦នាក់ បានចាក់ដូសមូលដ្ឋាន ហើយចំនួន ៥ ៧៩០ ៥៤៨នាក់ បានចាក់ដូសទី៣ និងចំនួន ៥០៣ ៤១១នាក់ បានចាក់ដូសទី៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។

ដោយឡែកសម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២០៦ ៦៥២នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៥៨ ៩៧៥នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.០៧% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៩ ៦១០នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤៣ ៧១៥នាក់ ដែលស្មើនឹង ៩៩.៥៨% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១១ ៦២២នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩២៤ ៣០២នាក់ ដែលស្មើនឹង ១០៦.០២% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២៤ ៧៩២នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៩ ០២៦នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៦.៧៣%។

សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសវិញ សម្រេចចាក់បានចំនួន ៨៩.៧៧% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់ ដែលនេះជាស្ថិតិមួយ ដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕

អត្ថបទទាក់ទង