ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១២នាក់ និងអ្នកស្លាប់ចំនួន​ ៣នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 22
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១២នាក់ និងអ្នកស្លាប់ចំនួន​ ៣នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១២នាក់ និងអ្នកស្លាប់ចំនួន​ ៣នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១២នាក់ និងអ្នកស្លាប់ចំនួន​ ៣នាក់ (ក្នុងនោះមាន ២នាក់មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ អ្នកឆ្លងថ្មីទាំងនោះ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៣៩០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៧៤៦នាក់ និងស្លាប់សរុបចំនួន ២,៩៩៥នាក់៕

អត្ថបទទាក់ទង