ខ្មែរប៉ុស្ដិ៍ Close

សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតអោយ ប្រតិភូក្រសួងការពារជាតិសឹង្ហបូរី ដឹកនាំដោយលោក តែវ អេងឌី ចូលជួបសំដែងការគួរសម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតអោយ ប្រតិភូក្រសួងការពារជាតិសឹង្ហបូរី ដឹកនាំដោយលោក តែវ អេងឌី ចូលជួបសំដែងការគួរសម សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតអោយ ប្រតិភូក្រសួងការពារជាតិសឹង្ហបូរី ដឹកនាំដោយលោក តែវ អេងឌី ចូលជួបសំដែងការគួរសម

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោក តែវ អេងឌី (Teo EngDih) អនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ និងជាអនុប្រធាន អែដសុំ (ADSOM) សឹង្ហបុរី ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងខណៈលោក បានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណចក្រកម្ពុជា។

នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងស្វាគមន៍ចំពោះវត្តមានរបស់លោក តែវ អេងឌី (Teo EngDih) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណចក្រកម្ពុជា នាពេលនេះ ដែលមានសារៈសំខាន់ ក្នុងការពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា និងសឹង្ហបូរី អោយបានកាន់តែប្រសើរ ទៅថ្ងៃអនាគត។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ នៃកិច្ចសន្ទនារបស់លោក តែវ អេងឌី ជាមួយនឹងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងកិច្ចពិភាក្សាជាមួយ និងឧត្តមសេនីយ៍ឯក ហ៊ុន ណែត មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងនាមជាប្រធាន អាស៊ានប្តូរវេននៅក្នុងឆ្នាំ២០២២។

ក្នុងឱកាសនោះ​ លោក តែវ អេងឌី (Teo EngDih) អនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ និងជាអនុប្រធាន អែដសុំ (ADSOM) សឹង្ហបូរី បានថ្លែងនូវក្តីរីករាយ និងអំណរគុណចំពោះសម្តេចពិជ័យសេនា ដែលបានអនុញ្ញាត និងស្វាគមន៍គណៈប្រតិភូ ក្រសួងការពារជាតិសឹង្ហបូរី ហើយក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងការពារជាតិសឹង្ហបូរីផងដែរ ជូនដល់ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលកន្លងមក តែងតែបានចូលរួមនៅក្នុងវេទិកាសន្ទនាសាំងគ្រីឡា (Shangri-La Dialogue )នៅប្រទេសសឹង្ហបូរី។

លោកបានបន្ថែមទៀតថា ក្នុងរយៈពេល២ឆ្នាំមកនេះ ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ វេទិកាសន្ទនាសឹង្ហគ្រីឡាដាយឡក់ (Shangri-La Dialogue ) ត្រូវបានអាក់ខានមិនបានរៀបចំ តែទោះបីយ៉ាងណាក៏ដោយ សង្ឃឹមថា នៅឆ្នាំក្រោយនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញទៅចូលរួមក្នុងវេទិកានេះ។ ក្នុងនោះ អនុប្រធាន អែដសុំ (ADSOM) សឹង្ហបូរី ក៏បានធ្វើសេចក្តីរាយការណ៍ផងដែរ នូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការធ្វើទស្សនកិច្ចស្វែងយល់នៅសារៈមន្ទីរជាតិ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ គុកទួលស្តែង និងនៅវិមានឈ្នះ ឈ្នះ ព្រមទាំងបានធ្វើសេចក្តីរាយការណ៍ផងដែរ ពីលទ្ធផលជួបពិភាក្សាការងារជាមួយនឹងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និងកិច្ចពិភាក្សាជាមួយនឹងឧត្តមសេនីយ៍ឯក ហ៊ុន ណែត មេបញ្ជាការ កងទ័ពជើងគោក។

លើសពីនោះ លោក តែវ អេងឌី (Teo EngDih) ក៏បានវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ហើយលោក ក៏បានសម្តែងនូវការគាំទ្រយ៉ាពេញទំហឹងចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះផងដែរ៕

អត្ថបទទាក់ទង