លោក ទៀ បាញ់៖ យើងត្រូវតែរួបរួមគ្នាជាធ្លុងមួយ លះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិនិងប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើសកលលោក ទទួលការគំរាមកំហែងពីមេរោគកូវីដ-១៩ យើងត្រូវតែរួបរួមគ្នាជាធ្លុងមួយ លះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិនិងអាយុជីវិតប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ។
តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងពេលដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើសកលលោក ទទួលការគំរាមកំហែងពីមេរោគ COVID-19 យើងត្រូវតែរួបរួមគ្នាជាធ្លុងមួយ លះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិនិងអាយុជីវិតប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ»៕