ខ្មែរប៉ុស្ដិ៍ Close

អំណោយរបស់លោក ហ៊ុន ម៉ាណែត និងភរិយា ត្រូវបាននាំយកជូនប្រជាពលរដ្ឋជួបការលំបាកចំនួន២គ្រួសារ រស់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 143
អំណោយរបស់លោក ហ៊ុន ម៉ាណែត និងភរិយា ត្រូវបាននាំយកជូនប្រជាពលរដ្ឋជួបការលំបាកចំនួន២គ្រួសារ រស់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ អំណោយរបស់លោក ហ៊ុន ម៉ាណែត និងភរិយា ត្រូវបាននាំយកជូនប្រជាពលរដ្ឋជួបការលំបាកចំនួន២គ្រួសារ រស់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងភរិយា ចែកជូនប្រជាពលរដ្ឋ ជួបការលំបាក មិនមាន ដី ផ្ទះសម្បែងសមរម្យ ដោយរស់នៅពឹងផ្អែកលើដីរបស់បងប្អូនចំនួន២គ្រួសាររស់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សម្ភារផ្តល់ជូនរួមមាន៖ អង្ករចំនួន២០០គីឡូក្រាម ស៊ីម៉ង់ត៍១០បេ ស័ង្កសីចំនួន១០០សន្លឹក មី ២កេះ ម៉ាស់២ប្រអប់ អាវរងា៤អាវ និងថវិកាមួយចំនួន ក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ។

លោក អ៊ុំ សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ប្រមុខរាជរដ្ឋាភិបាល និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងបានសំណេះសំណាលបានណែនាំដល់ពួកគាត់ ត្រូវថែរក្សាសុខភាព ជាពិសេសចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

អត្ថបទទាក់ទង