ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកភាពបង្កើតមូលនិធិកីឡាជនពិការតេជោសែន ដើម្បីជួយទ្រទ្រង់សកម្មភាពកីឡារបស់បងប្អូនជនមានពិការភាព

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 70

ក្នុងពិធីសម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពបង្កើតមូលនិធិកីឡាជនពិការតេជោសែន ដើម្បីជួយទ្រទ្រង់សកម្មភាពកីឡារបស់បងប្អូនជនមានពិការភាព ដោយក្នុងនោះសម្តេចធិបតី បានប្រកាសផ្ដល់ថវិកា២០០លានរៀល ក្នុងរយៈពេល៤ឆ្នាំ ដើម្បីចូលរួមគាំទ្រមូលនិធិជនមានពិការភាពផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តនូវគោលនយោបាយគាំទ្រដល់បងប្អូនជនមានពិការភាព ធ្វើយ៉ាងណាផ្តល់នូវអត្ថប្រយោជន៍តាមលទ្ធភាពដែលអាចធ្វើបានដើម្បីជួយដល់បងប្អូនជនមានពិការភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ សប្បុរសជននានា រួមទាំងដៃគូអភិវឌ្ឍ ចូលរួមជួយដល់ជនមានពិការភាពនៅកម្ពុជាផងដែរ៕

អត្ថបទទាក់ទង