ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការបន្ថែមម៉ោងដល់មន្រ្តីគយ នៅតាមកំពង់ផែស្ងួតនានានៅពេលយប់ ដើម្បីបង្កើនលឿនការងារ និងផ្តល់ប្រាក់ឈ្នួលសមរម្យ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 67
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការបន្ថែមម៉ោងដល់មន្រ្តីគយ នៅតាមកំពង់ផែស្ងួតនានានៅពេលយប់ ដើម្បីបង្កើនលឿនការងារ និងផ្តល់ប្រាក់ឈ្នួលសមរម្យ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការបន្ថែមម៉ោងដល់មន្រ្តីគយ នៅតាមកំពង់ផែស្ងួតនានានៅពេលយប់ ដើម្បីបង្កើនលឿនការងារ និងផ្តល់ប្រាក់ឈ្នួលសមរម្យ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អនុញ្ញាតឱ្យមានការផ្តល់សេវាធ្វើការបន្ថែមម៉ោងដល់មន្ត្រីគយ នៅពេលយប់នៅតាមផែស្ងួតនានាដើម្បីពន្លឿនការនាំចេញ ជាមួយការកំណត់ប្រាក់ម៉ោងឱ្យបានសមរម្យ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដូច្នេះនៅព្រឹកទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩។ វេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» គឺជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវអនុញ្ញាតឱ្យមានការផ្តល់សេវាធ្វើការបន្ថែមម៉ោង របស់មន្ត្រីគយនៅពេលយប់ នៅតាមផែស្ងួត ដោយរៀបចំការកំណត់ប្រាក់ម៉ោងឱ្យបានសមរម្យ ដើម្បីពន្លឿនការនាំចេញ»

ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏លើកឡើងដែរថា ដើម្បីឆ្លើយតបទៅនឹងការលើកឡើងអំពីថ្លៃចំណាយខ្ពស់ក្នុងការប្រើប្រាស់ឯកសារក្នុងទម្រង់ក្រដាស់ (hard copy) ច្រើន និងការជួបគ្នាច្រើនជាមួយមន្ត្រីច្រើនកន្លែង អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ត្រូវរៀបចំដាក់ឱ្យអនុវត្តន៍នូវផែនការជាក់លាក់ (១)កាត់បន្ថយថ្លៃចំណាយលើការបំពេញទំនិញពីគយ និងកែសម្រួលថ្លៃសេវាឱ្យបានសមរម្យឡើងវិញ, (២) រៀបចំលិខិតបទដ្ឋានគតិយុទ្ធ ពាក់ព័ន្ធដើម្បីអនុញ្ញាតឱ្យប្រើប្រាស់ឯកសារភ្ជាប់ក្នុងទម្រង់អេឡិចត្រូនិចជាឯកសារផ្លូវការ, (៣) កែសម្រួលនិតិវិធីរដ្ឋបវេទគយ ក្នុងប្រព័ន្ធអាស៊ីគូដា និងប្រព័ន្ធអ៉ីខូស្ទីម ដោយសម្រួលការប្រើប្រាស់ឯកសារទម្រង់អេឡិចត្រូនិច និងកាត់បន្ថយឯកសារជាក្រដាស, (៤) ពង្រឹងយន្តការច្រកចេញចូលតែមួយ នៅការិយាល័យគយ ដោយកាត់បន្ថយនីតិវិធីនិងការជួបផ្ទាល់ជាមួយមន្ត្រី។

ពាក់ព័ន្ធជាមួយគយនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជម្រុញ និងបញ្ចប់ការរៀបចំដំណាក់កាលទី៣ នៃប្រព័ន្ធបញ្ជូលតែមួយជាតិ ដើម្បីបញ្ជូលអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗ របស់ក្រសួងស្ថាប័នពាក់ព័ន្ធសំដៅជម្រុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ឱ្យបានជាអតិភាព នៅក្នុងការស្នើសុំឯកសារនាំចេញនាំចូល។

បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ដើម្បីសម្រួលឱ្យបានជាអតិបរមានូវការត្រួតពិនិត្យទំនិញសម្រាប់ការនាំចេញតាមរយៈការពិនិត្យ និងផ្អែកលើហានិភ័យរួមទាំងការប្រើប្រាស់ម៉ាស៊ីនស្គែន ដោយកាត់បន្ថយការត្រួតពិនិត្យឱ្យនៅក្រោម១០% ព្រមទាំងលើកលែងការបង់តម្លៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន។ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ត្រូវបន្តជម្រុញការបណ្តុះបណ្តាល និងការផ្តល់អាជ្ញាបណ្ណជើងសារគយផងដែរ៕

Credit: Fresh News

 

អត្ថបទទាក់ទង