កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២៣២នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៥៥៦នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៣២នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៥៥៦នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៤៥នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១២,៨៨៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១០៣,៣៨៣នាក់ និងស្លាប់សរុបចំនួន ២,៣៣៦នាក់៕