ខ្មែរប៉ុស្ដិ៍ Close

ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣

នៅរសៀល ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងឳកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។

ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧ នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។

ពហុកីឡដ្ឋានជាតិនេះ ក៏ជាកន្លែងសំខាន់មួយសម្រាប់រៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍ទេសចរណ៍ផងដែរ ក្រៅពីនោះក៏មានជាសណ្ឋាគារ និងផ្សារដែលសាងសង់ព្រមជាមួយគ្នាទៀតផង ។ តាមរយៈសមិទ្ធផលនៃពហុកីឡាដ្ឋាននេះ នឹងជំរុញការអភិវឌ្ឍវិស័យកីឡា និងវប្បធម៌នៃប្រទេសកម្ពុជា កាន់តែរីកចម្រើន និងល្បីសុះសាយបន្ថែមទៀត។

អត្ថបទទាក់ទង