ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​អនុម័តឲ្យដំណើរការគម្រោងវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់មួយទៀត ដែលមានទុនប្រមាណ ៥លានដុល្លារ ​និងបង្កើតការងារបាន ១,៤១៤កន្លែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 26
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​អនុម័តឲ្យដំណើរការគម្រោងវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់មួយទៀត ដែលមានទុនប្រមាណ ៥លានដុល្លារ ​និងបង្កើតការងារបាន ១,៤១៤កន្លែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​អនុម័តឲ្យដំណើរការគម្រោងវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់មួយទៀត ដែលមានទុនប្រមាណ ៥លានដុល្លារ ​និងបង្កើតការងារបាន ១,៤១៤កន្លែង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីមួយទៀត ដែលមានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤១៤កន្លែង ឲ្យដំណើរការអាជីវកម្មនៅកម្ពុជា។ នេះបើតាមការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

តាមសំណើរបស់ក្រុមហ៊ុន FLOURISH GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

អត្ថបទទាក់ទង