ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា សាងសង់ស្ពានបេតុងថ្មី ២កន្លែង ជំនួសស្ពានចាស់ដែលមានសភាពទ្រុឌទ្រោម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
អាជ្ញាធរជាតិអប្សរា សាងសង់ស្ពានបេតុងថ្មី ២កន្លែង ជំនួសស្ពានចាស់ដែលមានសភាពទ្រុឌទ្រោម អាជ្ញាធរជាតិអប្សរា សាងសង់ស្ពានបេតុងថ្មី ២កន្លែង ជំនួសស្ពានចាស់ដែលមានសភាពទ្រុឌទ្រោម

អាជ្ញាធរជាតិអប្សរា បាននិងកំពុងសាងសង់សំណង់ស្ពានបេតុងថ្មីចំនួន២កន្លែង ជំនួសឱ្យស្ពានចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច។ ស្ពានទាំង២ រួមមានទី១ ស្ថិតនៅលើប្រឡាយរំដោះទឹកជំនន់ ក្នុងភូមិរហាល ឃុំដូនកែវ ស្រុកពួក មានទំហំ២៦ម៉ែត្រ ទទឹង៤ម៉ែត្រនិងទី២ ស្ថិតនៅចំណុចឆ្លងស្ទឹងព្រះស្រុក ក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ដែលមានប្រវែង២២ម៉ែត្រ ទទឹង៤ម៉ែត្រ។

ស្ពានទាំង២នេះ ក្រៅពីមានសារៈសំខាន់ជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាជនក្នុងឃុំដូនកែវ និងឃុំល្វា វាក៏ជួយដល់ការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព ក្នុងការរំដោះទឹកជំនន់ពីតំបន់អង្គរ ក្រុងសៀមរាប និងទីរួមស្រុកពួក ទៅស្ទឹងពួក និងស្ទឹងព្រះស្រុក ធ្លាក់ចុះទៅបឹងទន្លេសាប៕