ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចុះកាត់ និងដកហូតដើមឈើនៅបរិវេណប្រាសាទព្រះគោ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 39

ក្រុមការងារកាត់ក្រីមែកឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ដកហូតនិងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់ចំនួន១២ដើម នៅក្នុងបរិវេណប្រាសាទព្រះគោ។

ការងារទាំងនោះរួមមាន ការកាត់ដកហូតដើមឈើចំនួន៤ដើម គឺដើមក្រឡាញ់ ដែលប្រហោងគល់ដុះនៅលើកំពែង ដើមចំបក់ងាប់ ដើមស្នូលរស់ដែលដួលគងលើកំពែង និងដើមក្រខុបងាប់។ ចំណែកការកាត់ក្រីមាន៨ដើម មានដើមឈើទាល ដើមស្នូល ដើមសំរោង ដើមចំបក់ដើមច័ន និងដើមអង្កោល។

ការកាត់ដកហូតនិងកាត់ក្រីដើមឈើទាំងនេះ គឺដើម្បីបង្ការនិងបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុដល់សំណង់ប្រាសាទ ក៏ដូចជាភ្ញៀវទេសចរ។ល។ ការងារនេះអនុវត្តន៍រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕

អត្ថបទទាក់ទង