ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ដាំស្មៅកែលម្អបរិវេណក្នុងប្រាសាទអង្គរវត្ត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 55
អាជ្ញាធរជាតិអប្សរា ដាំស្មៅកែលម្អបរិវេណក្នុងប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា ដាំស្មៅកែលម្អបរិវេណក្នុងប្រាសាទអង្គរវត្ត

ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងដាំស្មៅក្នុងបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ក្នុងបំណងកែលម្អសោភ័ណភាពបរិស្ថាន ឱ្យកាន់តែមានភាពល្អប្រសើរ។ ការដាំស្មៅនេះគឺចាប់ផ្តើមពីមាត់កសិន្ធុខាងក្នុង រហូតដល់ផ្នែកខាងក្នុងប្រាសាទ ដោយការងារនេះ ជាគម្រោងរៀបចំកែលម្អនៅតាមផ្លូវដើរមួយចំនួន ដែលភ្ញៀវទេសចរដើរជាន់ និងមិនមែនជាផ្លូវដើរ ដែលធ្វើឱ្យស្មៅខ្លះរងការខូចខាតជាដើម។ ការងារនេះ ក៏ដើម្បីរៀបចំលំហូរដើរឡើងវិញ ធ្វើយ៉ាងណាឱ្យសោភ័ណភាពបរិស្ថានក្នុងប្រាសាទអង្គរវត្ត កាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត៕