ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ
នៅថ្ងៃទី ២៦ និងទី ២៧ ខែសីហា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចំនួន ២គោលដៅនៅថ្ងៃទី ២៦ ខែសីហា និង ៣គោលដៅនៅថ្ងៃទី ២៧ ខែសីហា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
នៅក្នុងបេសកកម្មនេះ ក្រុមការងារប្រចាំស្រុកអង្គរធំ បានចុះពិនិត្យ និងដោះស្រាយស្ថិតនៅឃុំលាងដៃ, ឃុំអំពិល, ឃុំព្រះដាក់, ឃុំខ្នាត និងនៅសង្កាត់ទឹកវិល។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន ២២សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
អត្ថបទ និងរូបភាព៖ ក្រុមការងារសហគមន៍