កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៩៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៨នាក់ និងអ្នកស្លាប់ចំនួន ១២នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៩៣នាក់ អ្នកជាសះស្បើយចំនួន ៧៤៨នាក់ និងអ្នកស្លាប់ចំនួន ១២នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៨៩នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៧ ១៩០ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨២ ៦៦៦នាក់ និងស្លាប់សរុបចំនួន ១ ៧៣០នាក់៕