ខ្មែរប៉ុស្ដិ៍ Close

ខេត្តសៀមរាបមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៤ នាក់កាលពីថ្ងៃម្សិលមិញ ក្នុងនោះមានជនបរទេសម្នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 65

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញថា នៅថ្ងៃដដែលនោះ មានពលរដ្ឋនៅក្នុងខេត្តសៀមរាបដល់ទៅចំនួន ៤នាក់បានបាត់បង់ជីវិតដោយសារតែជំងឺ-កូវីដ-១៩ ដ៏កាចសាហាវនេះ ដែលក្នុងនោះ ក៏មានម្នាក់ជាជនបរទេសផងដែរ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋបាលខេត្តក៏បានបញ្ជាក់ពីការរកឃើញនូវករណីឆ្លងថ្មីចំនួន ៩៨ករណី និងជាសះស្បើយចំនួន ១២០នាក់។

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបដូចខាងក្រោម៖

អត្ថបទទាក់ទង