ខ្មែរប៉ុស្ដិ៍ Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ និងអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់លើបញ្ហាប្រឈមនានា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 60
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ និងអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់លើបញ្ហាប្រឈមនានា វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ និងអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់លើបញ្ហាប្រឈមនានា

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្នុងគោលបំណងជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការសង្គមស៊ីវិលដែលមានប្រតិបត្តិការនៅក្នុងខេត្តនេះ។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងវេទិកាសន្ទនានៅខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងរបស់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះខេត្ត និងតំណាងអង្គការ និងសហគមន៍ទាំងអស់នៅក្នុងខេត្ត។

វេទិកាសន្ទនានេះ បានផ្តល់បរិយាកាសស្និទ្ធស្នាលក្នុងកិច្ចសន្ទនា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក រវាង វ.ស.ស. អាជ្ញាធរខេត្ត និងអង្គការសង្គមស៊ីវិល លើបញ្ហាប្រឈមជាក់ស្តែងដែលកំពុងកើតមាននៅក្នុងមូលដ្ឋាននៃខេត្តត្បូងឃ្មុំ រួមទាំងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋផងដែរ។ បន្ទាប់ពីបានជជែកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ អង្គវេទិកាបានផ្តល់នូវអនុសាសន៍មួយចំនួន និងដំណោះស្រាយលើបញ្ហាប្រឈមភ្លាមៗនៅក្នុងវេទិកាសន្ទនានេះតែម្តង។

លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ជូនអង្គវេទិកាទាំងមូលថា វ.ស.ស. មានតួនាទីជាអ្នកសម្របសម្រួលក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលជាមួយនឹងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើន។ វ.ស.ស. មានទិសដៅចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍប្រទេស តាមរយៈការលើកស្ទួយតួនាទីរបស់អង្គការសង្គមស៊ីវិល និងស្នើឱ្យចូលរួមផ្តល់ការគាំទ្រ និងជំរុញការអនុវត្តគម្រោងជាក់ស្តែងរបស់អង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.៕

អត្ថបទទាក់ទង