ខ្មែរប៉ុស្ដិ៍ Close

ការសិក្សារបស់សកលវិទ្យាល័យ Oxford បានបង្ហាញថា «ការចាក់វ៉ាក់សាំង AstraZeneca ដូសទីបី នឹងបង្កើនភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 26
ការសិក្សារបស់សកលវិទ្យាល័យ Oxford បានបង្ហាញថា «ការចាក់វ៉ាក់សាំង AstraZeneca ដូសទីបី នឹងបង្កើនភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំ» ការសិក្សារបស់សកលវិទ្យាល័យ Oxford បានបង្ហាញថា «ការចាក់វ៉ាក់សាំង AstraZeneca ដូសទីបី នឹងបង្កើនភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំ»

ក្រុមអ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ Oxford បានលើក ឡើងថា «ការចាក់វ៉ាក់សាំង AstraZeneca ដូស ទី៣ អាចនឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែមានភាពរឹងមាំ»។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រុម
អ្នកស្រាវជ្រាវក៏បានលើកឡើងទៀតថា «មិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់អំពីតម្រូវនៃការចាក់ដូសបន្ថែមនេះនៅឡើយនោះទេ ជាពិសេសដោយសារតែប្រទេសមួយចំនួនពេលនេះក៏កំពុងតែប្រឈមមុខនឹងបញ្ហានៃកង្វះខាតវ៉ាក់សាំងផងដែរ»។

ការសិក្សាមួយដែលត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យអង់គ្លេសមួយនេះបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសទី៣ អាចបង្កើនចំនួនអង់ទីករ និងបង្កើនភាពរឹងមាំរបស់ប្រព័ន្ធភាពស៊ាំនៃកោសិកា T (T-cell)។ ការស្រាវជ្រាវនេះក៏បានបង្ហាញផងដែរថា ដូសទី២ នៃវ៉ាក់សាំង AstraZeneca អាចត្រូវពន្យារពេលចាក់បានរហូតដល់ទៅ ៤៥ សប្តាហ៍ ហើយការពន្យារពេលនេះក៏អាចនឹងជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំឱ្យកាន់តែមានភាពខ្លាំងក្លាផងដែរ។

រដ្ឋាភិបាលអង់គ្លេស ពិតជាបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរកឃើញរបស់ការសិក្សាខាងលើ ខណៈពេលដែលខ្លួនកំពុងតែពិចារណាថា តើត្រូវរៀបចំផែនការសម្រាប់ការចាក់វ៉ាក់សាំងដូសបន្ថែមនៅរដូវស្លឹក ឈើជ្រុះខាងមុខដែរឬទេ។

យ៉ាងណាក៏ដោយ លោក Andrew Pollard សមាជិកនៃក្រុម Oxford Vaccine Group បានលើកឡើងថា «ពេលនេះ យើងមានភស្តុតាងដែលសំអាងថា វ៉ាក់សាំងអាចការពារប្រឆាំងនឹងមេរោគបំប្លែងខ្លួនសម្រាប់រយៈពេលយូរ។ ដូច្នេះយុទ្ធនាការ នៃការចាក់វ៉ាក់សាំងបន្ថែមដូចជាមិនចាំបាច់នោះទេ»៕ The Thaiger

អត្ថបទទាក់ទង