ខ្មែរប៉ុស្ដិ៍ Close

    វ៉ាក់សាំង ៣០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលប៉ូឡូញ បានដឹកមកដល់កម្ពុជាហើយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1135
    វ៉ាក់សាំង ៣០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលប៉ូឡូញ បានដឹកមកដល់កម្ពុជាហើយវ៉ាក់សាំង ៣០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលប៉ូឡូញ បានដឹកមកដល់កម្ពុជាហើយ

    វ៉ាក់បង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា ចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង០០៖០៨នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

    លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងថា បន្ទាប់ពន្យារពេលជាច្រើនថ្ងៃព្រោះអាកាសធាតុនោះ នៅពេលនេះវ៉ាក់សាំងបានដឹកមកដល់កម្ពុជាហើយនៅយប់នេះ ម៉ោង០០៖០៨នាទី។ លោកស្រី បានចុះទៅទទួលនៅព្រលាន និងបានរៀបចំទុកដាក់វ៉ាក់សាំងទាំងយប់នៅក្នុងឃ្លាំងផងដែរ។

    វ៉ាក់សាំងនេះ នឹងធ្វើពិធីប្រគល់ និងទទួលក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព៕ Fresh News

    អត្ថបទទាក់ទង