កម្អែភ្នំភ្លើងហូរតាមផ្លូវគួរឲ្យខ្លាចនៅរដ្ឋ ហាវ៉ៃ (មានវីដេអូ)
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ អាជ្ញាធររដ្ឋហាវ៉ៃ នៃសហរដ្ឋអាមេរិក បានប្រកាសអាសន្នខ្ពស់បន្ទាប់ពីភ្នំភ្លើង Kilauea បានព្រួសកម្អែភ្នំភ្លើងទៅតំបន់ប្រជាជន ក្នុងក្រុង Puna ដោយបានបង្ខំឱ្យមនុស្សរាប់រយនាក់ត្រូវជម្លៀសចេញ។
គិតមកត្រឹមថ្ងៃនេះ ភ្នំភ្លើង Kilauea បានបំផ្លាញផ្ទះនិងអគារអស់ចំនួន ៣៥ខ្នង និងបង្ខំឲ្យប្រជាជន ១ ៧០០ នាក់ត្រូវបង្ខំជម្លៀសចេញពីលំនៅឋាន ចាប់តាំងពីវាបានផ្ទុះកាលពីថ្ងៃ ព្រហស្បតិ៍។ ទោះយ៉ាងណាក៏ដោយ មិនមានរបាយការណ៍ណាមួយបង្ហាញថាមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ បើគិតមកទល់ពេលនេះ។
សូមទស្សនាបណ្ដុំរូបភាពកម្អែភ្នំភ្លើងហូរតាមផ្លូវគួរឲ្យខ្លាចនៅរដ្ឋ ហាវ៉ៃ ៖
សូមទស្សនាវីដេអូខាងក្រោម ៖