ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌កំពុងពិនិត្យអ្នកជាប់ឃុំថាតើគួរដោះលែង ឬអនុញ្ញាតឱ្យនៅក្រៅឃុំ ចំពោះបទល្មើសស្រាលៗ និងអ្នកជិតរួចទោស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌កំពុងពិនិត្យអ្នកជាប់ឃុំថាតើគួរដោះលែង ឬអនុញ្ញាតឱ្យនៅក្រៅឃុំ ចំពោះបទល្មើសស្រាលៗ និងអ្នកជិតរួចទោស ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌កំពុងពិនិត្យអ្នកជាប់ឃុំថាតើគួរដោះលែង ឬអនុញ្ញាតឱ្យនៅក្រៅឃុំ ចំពោះបទល្មើសស្រាលៗ និងអ្នកជិតរួចទោស

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទទួលជួប ពិភាក្សាការងារជាមួយលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូសន្និសីទ Zoom នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។ ក្នុងកិច្ចពិភាក្សានេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងសហការគ្នាពិនិត្យស្ថានភាពអ្នកជាប់ឃុំថា តើគួរដោះលែង ឬអនុញ្ញាតឱ្យនៅក្រៅឃុំ ចំពោះបទល្មើសស្រាលៗ និងអ្នកជិតរួចទោស។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង។

ក្នុងជំនួបពិភាក្សានេះដែរ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងនូវប្រធានបទចំនួន៤ ដើម្បីស្នើសុំកិច្ចពិភាក្សាជាមួយសម្ដេចក្រឡាហោម រួមមាន ទិដ្ឋភាពរួម ឬទិដ្ឋភាពទូទៅ នៃជំងឺកូវីដ-១៩នៅកម្ពុជា ទី១ស្ថានភាពនៅក្នុងពន្ធនាគារ, ទី២ លំហរប្រជាធិបតេយ្យ និង ដំណើរការកែទម្រង់ច្បាប់NGOs និងទី៣វិធានការឆ្លើយតបបន្តបន្ទាប់ទៀតនៅក្រោយ ស្ថានភាពជំងឺកូវីដ-១៩។

ពាក់ព័ន្ធនឹងការលើកឡើងទាក់ទងនឹងស្ថានភាពពន្ធនាគារសម្ដេចក្រឡាហោមបាន ជម្រាបជូនថា ជាក់ស្ដែងក្រៅតែពីការខិតខំបន្តកសាង និងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ពន្ធនាគារដើម្បីដោះស្រាយបញ្ហាចង្អៀតណែន បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃកំពុងអនុវត្តន៍ វិធានការមួយចំនួនទៀតដើម្បីបន្ធូរបន្ថយភាពចង្អៀតណែន ក្នុងស្ថានភាពកូវីដ-១៩ ក្នុង នោះក្រសួងមហាផ្ទៃកំពុងសហការជាមួយក្រសួងយុត្តិធម៌ដើម្បីពិនិត្យស្ថានភាពអ្នកជាប់ឃុំថាតើគួរតែអនុវត្តន៍នូវការដោះលែង ឬក៏អនុញ្ញាតឱ្យនៅក្រៅឃុំទៅបទល្មើសស្រាលៗ មួយចំនួន ដូចជាអ្នកទោសជិតរួចទោស និងអ្នកដែលប្រព្រឹត្តទបល្មើសស្រាល តាមរយការ ដាក់ឱ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យដោយតុលាការ។ សម្ដេចក្រឡាហោមបានបន្តថា ក្រសួងមហាផ្ទៃក៏បាននិងកំពុងសហការគ្នាយ៉ាងល្អជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញ ការព្យាបាលឱ្យទាន់ពេលវេលាចំពោះរាល់ករណីដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ និងបានសហការក្នុងការចាក់វ៉ាក់សាំងដល់មន្រ្តីពន្ធនាគារ និងអ្នកជាប់ឃុំ ក៏ដូចជាបានធ្វើតេសរហ័ស ដើម្បីមានវិធានការទាន់ពេលវេលាក្នុងការញែកអ្នកមានជំងឺ ចេញ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលឱ្យបានទាន់ពេលវេលា និងរួមចំណែកថែរក្សា បានសុខភាពទាំងជនជាប់ឃុំ និងមន្រ្តីអនុរក្សពន្ធនាគារ ដោយកិច្ចការនេះបានអនុវត្តន៍យ៉ាងល្អប្រសើរ។

ចំពោះលំហរប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់NGOs សម្ដេចក្រឡា ហោមបានថ្លែងដែរថា ជារួម រាជរដ្ឋាភិបាលតែងតែចាត់ទុកសង្គមស៊ីវិលជាដៃគូ និងបាន ធ្វើការជាមួយគ្នាជាច្រើនមកហើយដែរ ជាពិសេទៅលើសំណើរធ្វើកំណែទម្រង់ ច្បាប់NGOs នេះ ដោយសម្ដេចបានជំរុញ និងលើកទឹកចិត្តដល់ភាគីទាំងពីរ ទាំងភាគីតំណាងរាជ រដ្ឋាភិ បាល និងតំណាងNGOs រួមទាំងភាគីពាក់ព័ន្ធបន្តរកឱកាសជជែកពិភាក្សាគ្នា និងមានកិច្ច សន្ទនា ជាបន្តទៀតទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ក៏ដោយ ដើម្បីជំរុញការ ងារពាក់ព័ន្ធនឹងសំណើរកែទម្រង់ច្បាប់នេះ។ សម្ដេចបានចាត់ទុកថា នេះគឺជាឧទាហរណ៍ ជាក់ស្ដែងមួយនៃការចូលរួមលើកម្ពស់លំហរប្រជាធិបតេយ្យនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិធានការឆ្លើយតបបន្តបន្ទាប់នៅក្រោយជំងឺកូវីដ-១៩ សម្ដេចក្រឡា ហោមក៏បានជម្រាបអ្នករាយការណ៍ពិសេសថាជាការពិតនៅលើភពលោកនេះ និន្នាការនៃ ការឆ្លងជំងឺកូវីដ-១៩ តួលេខមានការថយចុះ។ ប៉ុន្តែសម្រាប់កម្ពុជាពុំទាន់មានសភាពធូរ ស្រាលនៅឡើយទេ ហើយសម្រាប់វិធានការបន្តបន្ទាប់ទៀតដើម្បីស្ដារ សេដ្ឋកិច្ចក្រោយ វិបត្តិជំងឺកូវីដ-១៩នេះ ក៏រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់គិតគូផងដែរ ទោះបីជាពុំមាននរណាម្នាក់ដឹងថាជំងឺកូវីដ-១៩នឹងបញ្ចប់នៅពេលណាក៏ដោយ។

ជាការឆ្លើយតប លោក Vitit Muntarbhorn បានថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង ចំពោះកិច្ចសន្ទនា និងការផ្ដល់ជូនព័ត៌មានដ៏មានសារៈសំខាន់នេះ។ លោកបាន ចាត់ទុកព័ត៌មានទាំងនេះ គឺជាមូលដ្ឋានដ៏សំខាន់បន្ថែមសម្រាប់រូបលោក ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា សម្រាប់អាណត្តិថ្មីនេះ៕

អត្ថបទទាក់ទង