ខ្មែរប៉ុស្ដិ៍ Close

មកទល់ពេលនេះ មានបេក្ខជនចំនួន ៣នាក់ហើយ ដែលបានដាក់ពាក្យឈរឈ្មោះជាប្រធាន​ គ.ជ.ប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 64
មកទល់ពេលនេះ មានបេក្ខជនចំនួន ៣នាក់ហើយ ដែលបានដាក់ពាក្យឈរឈ្មោះជាប្រធាន​ គ.ជ.ប មកទល់ពេលនេះ មានបេក្ខជនចំនួន ៣នាក់ហើយ ដែលបានដាក់ពាក្យឈរឈ្មោះជាប្រធាន​ គ.ជ.ប

លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា នេះ គឺមានបេក្ខជនចំនួន៣រូប បានមកយកបែបបទទៅបំពេញ ដោយក្នុងនោះមានបេក្ខជនម្នាក់បានបំពេញបែបបទរួចរាល់ហើយបានយកពាក្យមកដល់នៅអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ។

អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា បេក្ខជនដែលដាក់ពាក្យ គឺគ្រប់អាយុ មានសញ្ជាតិខ្មែរ មានសញ្ញាបត្រឧត្តមសិក្សា អត់មានគ្រួសារជាសាច់ញាតិប្រធានបក្ស អនុប្រធានបក្សនយោបាយ មិនដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋ …។ ការទទួលពាក្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ដោយនៅម៉ោង ៥:៣០ល្ងាចថ្ងៃសុក្រ ទី១១ ខែមិថុនា គឺបិទបញ្ចប់នៃការចុះឈ្មោះហើយ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងធ្វើការជ្រើសរើសបេក្ខជនដោយតម្លាភាព ដោយចំហ។ នៅពេលដែលជ្រើសរើសបានបេក្ខជនហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងពិគ្រោះជាមួយគណបក្សដែលស្នើតែងតាំងលោក ស៊ិក ប៊ុនហុក ឱ្យធ្វើជាប្រធាន គ.ជ.ប ពីមុនមក។

លោក ស៊ិក ប៊ុនហុក
លោក ស៊ិក ប៊ុនហុក

សូមជម្រាបថាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកាលពីថ្ងៃទី៤ខែមិថុនា បានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសលោក ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានធ្វើឡើង បន្ទាប់ពីលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានប្រាប់អ្នកកាសែតកាលពីថ្ងៃទី៤ ខែមិថុនាអំពីមូលហេតុនៃការសុំលាឈប់ពី ប្រធានគ.ជ.បរបស់លោកថាគឺដោយសារតែលោកមានវ័យចាស់និងមានបញ្ហាសុខភាពនិងមិនអាចរ៉ាប់រងបាននូវការងារដ៏ធ្ងន់នៃ ការបោះឆ្នោត ហេតុនេះទុកឲ្យអ្នកដែលពេញកម្លាំងគេធ្វើការងារនេះជំនួសវិញ។ AMS

អត្ថបទទាក់ទង