ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ចុះពិនិត្យទីតាំងដែលបានស្នេីសុំសាងសង់ផ្លូវលើខ្នងភ្នំគូលែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 38
អាជ្ញាធរជាតិអប្សរា ចុះពិនិត្យទីតាំងដែលបានស្នេីសុំសាងសង់ផ្លូវលើខ្នងភ្នំគូលែន អាជ្ញាធរជាតិអប្សរា ចុះពិនិត្យទីតាំងដែលបានស្នេីសុំសាងសង់ផ្លូវលើខ្នងភ្នំគូលែន

កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងសហការី ព្រមទាំងមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ ឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងស្នេីសុំសាងសង់ផ្លូវគម្រោងអភិវឌ្ឍន៍ឃុំខ្នងភ្នំ ដែលមានទីតាំង នៅលើឧទ្យានជាតិភ្នំគូលែន។

ការចុះពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងផ្ទៀងផ្ទាត់ជាមួយផែនទីបុរាណដ្ឋាន ដើម្បីរកលទ្ធភាព និងដំណោះស្រាយសមស្របបញ្ចៀសផលប៉ះពាល់ណាមួយដល់បុរាណដ្ឋាន និងបុរាណវិទ្យាក្រោមដី។ បន្ទាប់ពីនោះ លោក អ៉ឹម សុខរិទ្ធី ក៏បានចុះពិនិត្យតាមបុរាណដ្ឋានមួយចំនួន និងបានសំណេះសំណាលសួរសុខទុក្ខភ្នាក់ងារអភិរក្សប្រាសាទដែលប្រចាំការនៅទីនោះផងដែរ៕

អត្ថបទទាក់ទង