ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការងារ​តាម​ការដ្ឋាន ជួសជុល​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 37
អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការងារ​តាម​ការដ្ឋាន ជួសជុល​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការងារ​តាម​ការដ្ឋាន ជួសជុល​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​

​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្តម ហង់ ពៅ នៅ​ថ្ងៃ​៤​រោច​ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០​នេះ បាន​ចុះ​ត្រួតពិនិត្យ​ការងារ​
​តាម​ការដ្ឋាន​ជួសជុល​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​គោលបំណង​លើកកម្ពស់​ការងារ​និង​ផ្តល់​ទឹកចិត្ត​ដល់​ក្រុមការងារ​ទាំងអស់ កាន់​តែមាន​ប្រសិទ្ធភាព​និង​គុណភាព ដែល​ដំណើរ​ចុះ​ពិនិត្យ​ការងារ​នេះ ត្រូវបាន​អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ពាក់ព័ន្ធ​នានា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ឯកឧត្តម ហង់ ពៅ បាន​ចុះទៅ​ការដ្ឋាន​ជួសជុល​ស្ពានឈើ​ប្រាសាទតាកែវ ដែល​ចាស់​ទ្រុឌទ្រោម ដើម្បី​ជួសជុល​ពង្រឹង​ឡើងវិញ​។

​បន្ត​ពី​នោះ ឯកឧត្តម​អគ្គនាយក​និង​សហការី ក៏​ទៅកាន់​ទីតាំង​មួយចំនួន​នៅ​ប្រាសាទបន្ទាយ​ធំ ប្រាសាទបាយ័ន និង​ប្រាសាទអង្គរវត្ត ដែល​ទីតាំង​មួយចំនួន​នោះ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ដែល​ចាំបាច់​ត្រូវ​រក​វិធី​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា ដែល​ក្នុងឱកាស​នោះ​ឯកឧត្តម ហង់ ពៅ បាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​ដល់​ថ្នាក់ដឹកនាំ​នៃ​ក្រុមការងារ​ប្រចាំ​គោលដៅ​និ​មួយៗ​ផងដែរ​៕

អត្ថបទទាក់ទង