ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលសម្រេចតែងតាំង លោក កើត រិទ្ធ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ឯកសារ 67
រាជរដ្ឋាភិបាលសម្រេចតែងតាំង លោក កើត រិទ្ធ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលសម្រេចតែងតាំង លោក កើត រិទ្ធ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចថ្មីមួយទៀត ដោយតែងតាំងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ។

គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបង្កើតឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីដើមឆ្នាំ២០២០ បន្ទាប់ពីកម្ពុជាបានរកឃើញនូវករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេស។

សមាសភាពគណៈកម្មការនាពេលនោះ មានចំនួន២៥រូប ដឹកនាំដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយមាន អនុប្រធាន៧រូប ក្នុងនោះក៏មាន លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន៖

អត្ថបទទាក់ទង