ខ្មែរប៉ុស្ដិ៍ Close

ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅម៉ាឡេស៊ីមកទល់ពេលនេះ មាន៧នាក់ហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ កីឡា - សុខភាព 49
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅម៉ាឡេស៊ីមកទល់ពេលនេះ មាន៧នាក់ហើយ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅម៉ាឡេស៊ីមកទល់ពេលនេះ មាន៧នាក់ហើយ

ក្រសួងសុខាភិបាលម៉ាឡេស៊ីបានអោយដឹងនៅព្រឹកថ្ងៃពុធនេះថា មានមនុស្ស៣នាក់ទៀតហើយបានឆ្លងវីរុសកូរ៉ូណានេះ ហើយថានៅទូទាំងប្រទេសមានអ្នកឆ្លងសរុបចំនួន៧នាក់ហើយ។ អ្នកទាំង៣នាក់នោះ មានក្មេងស្រីអាយុ៤ឆ្នាំម្នាក់ បុរសអាយុ៥២ឆ្នាំម្នាក់ និងស្រ្តីកូន២ម្នាក់ដែលបានរាយការណ៍មកថាមានផ្ទុកវីរុសនេះកាលពីពេលកន្លងមក។

អាជ្ញាធរម៉ឡេស៊ីបានលើកឡើងថា ស្រ្តីដែលឆ្លងនោះ ក្នុងការធ្វើតេស្តរកវីរុសនេះពីពេលមុន ពុំមានរកឃើញនោះទេ ហើយនាងត្រូវបានអនុញ្ញាតអោយស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីដើម្បីមើលថែទាំកូនៗរបស់នាង ដែលត្រូវជាចៅរបស់បុរសអាយុ ៦៦ឆ្នាំដែលបានរកឃើញមានផ្ទុកវីរុសកូរ៉ូណានៅឯប្រទេសសឹង្ហបុរីកាលពីសប្ដាហ៍មុន។

គួររម្លឹកថា អាជ្ញាធរម៉ឡេស៊ីទើបបានចាប់ខ្លួនបុរសម្នាក់ផ្សេងទៀតពីបទចែកចាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងវីរុសកូរ៉ូណានេះ ដោយគាត់បានចែកចាយនៅលើបណ្ដាញហ្វេសប៊ុកតាមរយៈទូរសព្ទដៃរបស់គាត់។

អាជ្ញាធរម៉ាឡេស៊ីបានចាប់ផ្ដើមរឹតបន្តឹងការត្រួតពិនិត្យនៅតាមអាកាសយានដ្ឋាន ច្រកចូលតាមប្រទេសសឹង្ហបុរី និងតាមកំពង់ផែនានារបស់ខ្លួនរបស់ខ្លួន ដោយបែងចែកជាច្រកចូលសម្រាប់តែភ្ញៀវជនជាតិចិន។ ប្រទេសនេះមានចក្រអន្តរជាតិសរុបទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកចំនួន៦៤។

អត្ថបទទាក់ទង