ខ្មែរប៉ុស្ដិ៍ Close

ស្អែកនេះ ជាទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 60
ស្អែកនេះ ជាទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស» ស្អែកនេះ ជាទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស»

កម្ពុជាចូលរួមជាមួយពិភពលោកប្រារព្ធ «ទិវាបរិស្ថានពិភពលោក ៥ មិថុនា»។ ប្រធានបទសកលនៅឆ្នាំ២០២១ នេះ ផ្តោតទៅលើ «ការស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ Ecosystem Restoration»។ ទិវាបរិស្ថានពិភពលោក នេះត្រូវបានប្រារព្ធឡើងផ្លាស់ប្តូរវេនគ្នារៀងរាល់ឆ្នាំក្នុងចំណោមប្រទេសចំនួន ១៤៣ រួមទាំងកម្ពុជាផងដែរ ហើយឆ្នាំនេះម្ចាស់ផ្ទះប្រារព្ធទិវានេះគឺប្រទេសប៉ាគីស្ថាន ក្នុងភាពជាដៃគូរសហការរៀបចំជាមួយនឹងកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP)។

គួររំឭកថា នៅកម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈអនុក្រឹត្យលេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦។ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក នៅថ្ងៃទី៥មិថុនា ជារៀងរាល់ឆ្នាំ។

នៅឆ្នាំ២០២១នេះ ប្រធានបទសម្រាប់អបអរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា របស់កម្ពុជាគឺ «ជីវៈចម្រុះ និងសុខភាពមនុស្ស»។ យើងចូលរួមជាមួយរដ្ឋាភិបាល ការពារជីវៈចម្រុះ និងសុខភាពមនុស្ស សម្រាប់អនាគតយូរអង្វែង៕

អត្ថបទទាក់ទង