ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ឆ្នាំង ដាក់ចេញវិធានការ ៩ចំណុច ដើម្បីបង្ការ និងទប់ស្កាត់កូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 48
ខេត្តកំពង់ឆ្នាំង ដាក់ចេញវិធានការ ៩ចំណុច ដើម្បីបង្ការ និងទប់ស្កាត់កូវីដ-១៩ ខេត្តកំពង់ឆ្នាំង ដាក់ចេញវិធានការ ៩ចំណុច ដើម្បីបង្ការ និងទប់ស្កាត់កូវីដ-១៩

រដ្ឋបាលខេត្តកំពង់ឆ្នាំ បានចេញសេចក្តីណែនាំអនុវត្ត ៩ចំណុចដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមសេចក្តីណែនាំអនុវត្ត របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែឧសភា។
វិធានការ៩ចំណុចនោះមានដូចជា

  1. វិធានការការរៀបចំធ្វើចត្តាឡីស័ក
  2. វិធានការដោះស្រាយករណីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាសក្នុងខេត្ត
  3. វិធានការអំពីការហូបចុករបស់កម្មករ កម្មការិនី របស់រោងចក្រសហគ្រាស
  4. វិធានការចំពោះរថយន្ត និងរ៉ឺម៉កដឹកកម្មករ កម្មការិនី
  5. វិធានការស្តីពីការជ្រើសរើសកម្មករ កម្មការិនីចូលធ្វើការថ្មីរបស់រោងចក្រ សហគ្រាស សិប្បកម្ម
  6. ការទិញតេស្តរហ័ស
  7. ការអនុវត្តវិធានការសុខាភិបាល ៣ការពារ និង ៣កុំ
  8. ផលប្រយោជន៍របស់កម្មករ នយោជិត ក្នុងដំណាក់កាលបងប្អូនវិជ្ជមានជំងឺកូវីដ-១៩ ឬត្រូវធ្វើចត្តាឡីស័ក។
  9. អំពីកិច្ចប្រជុំពិភាក្សាការងារ ក្តាប់សភាពការណ៍ និងផ្តល់ការណែនាំថ្មីទៅកាន់រោងចក្រ សហគ្រាស សិប្បកម្ម។

ខាងក្រោមនេះជាសេចក្ដីណែនាំអនុវត្ត របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖

អត្ថបទទាក់ទង