ខ្មែរប៉ុស្ដិ៍ Close

មន្ទីរកសិកម្មខេត្តបាត់ដំបង បន្តបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើបដល់កសិករនារដូវវស្សានេះ ​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 33
មន្ទីរកសិកម្មខេត្តបាត់ដំបង បន្តបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើបដល់កសិករនារដូវវស្សានេះ ​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ មន្ទីរកសិកម្មខេត្តបាត់ដំបង បន្តបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើបដល់កសិករនារដូវវស្សានេះ ​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

មន្ទីរកសិកម្មខេត្តបាត់ដំបង បន្តបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើបដល់កសិករនារដូវវស្សានេះ ដើម្បីឲ្យដំណាំ រីកលូតលាស់បានល្អ ឆ្លើយតបនឹងតម្រូវការទីផ្សារ ទោះបីស្ថិតនៅក្នុងបរិបទកូវីដ-១៩ក៏ដោយ។

លោក ឈឹម វជីរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់វិទ្យុជាតិកម្ពុជាថា ទោះបីបច្ចុប្បន្ន ប្រទេស កម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩ក៏ពិតមែន តែមន្ទីរកសិកម្មខេត្តបាត់ដំបង បានអនុវត្តតាមវិធានការរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង សុខាភិបាល ហើយនៅតែបន្តធ្វើទំនាក់ទំនងជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការិយាល័យ កសិកម្មក្នុងស្រុក ជាមួយនឹង ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលគាត់មានបញ្ហា ដោយបានចុះទៅជួបពិភាក្សាផ្តល់យោបល់ឲ្យពួកគាត់ ដើម្បីដំណើរការ ការងារដាំដុះ ដំណាំកសិផល បន្លែហូបផ្លែផ្សេងៗ កាន់តែទទួលបានផលល្អ ។

លោកប្រធានមន្ទីរកសិកម្មបន្ដថា តាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺបានប្រមូលផ្ដុំឲ្យកសិករទៅជាបណ្ដុំអាជីវកម្មកសិកម្ម និងឲ្យមានកន្លែងប្រមូលផ្ដុំ ដើម្បីខាងមន្ទីរ ធ្វើទំនាក់ទំនងទៅលើវិស័យឯកជន ក្នុងការទទួលទិញកសិផលរបស់បងប្អូន ដែលបងប្អូនខិតខំប្រឹងប្រែងដាំដុះប្រកបដោយគុណភាពល្អ។ លោកបញ្ជាក់ថា ការបណ្តុះបណ្តាលបច្ចេកទេស កសិកម្មទំនើបនេះ គឺផ្តោតសំខាន់លើការដាំដំណាំនៅក្នុងរោងសំណាញ់សុវត្ថិភាព ប្រើប្រាស់ដំណក់ទឹក បច្ចេកទេសគ្រប់គ្រងដី ជី ដើម្បីធ្វើឲ្យដំណាំរីកលូតលាស់ល្អ។

«តែបើទោះជាយ៉ាងណាក៏យើងនៅតែខំជំរុញពីមុនមកបាត់ដំបងយើងមិនដែលបានដាំស្ពៃបូកគោបានទេ ប៉ុន្តែឥឡូវយើងដាំស្ពៃ បូកគោបាន យើងបញ្ជាក់ឲ្យឃើញថាតាមរយៈការជំរុញការផ្ដល់សេវាកម្មបច្ចេកទេសផ្សាយពាក់ព័ន្ធនឹងបច្ចេកទេស ដែលក្រុមការងារ ប្រែប្រួលអាកាសធាតុយើងឃើញថាបងប្អូនប្រជាកសិកររបស់យើងយល់បានច្រើនដែលបានកែទម្លាប់ពីដើមយើងដាំដុះបន្លែនៅទីវាលជួបហានិភ័យច្រើនជួបបញ្ហាជំងឺសត្វល្អិតចង្រៃផ្សេងៗឥឡូវនេះគាត់ងាកមកដាំដំណាំក្នុងផ្ទះសំណាញ់ក្រោមការចង្អុលបង្ហាញពីឯកឧត្តម រដ្ឋមន្ត្រីយើងរុញផ្ទះសំណាញ់ហើយយើងចងក្រងទៅជាបណ្ដុំកសិករដើម្បីយើងទំនាក់ទំនងជាមួយវិស័យឯកជននិងរកដៃគូទីផ្សារ។ ទោះបីជាយ៉ាងម៉េចក៏ដោយយើងនៅតែប្រឹង ជួបការលំបាកយ៉ាងណាយើងនៅតែប្រឹងប្រែង ហើយយើងគិតថាក្នុងបរិបទកូវីដ-១៩ យើងពិបាក អញ្ចឹងយើងត្រូវប្រឹងប្រែងទាំងអស់គ្នា ដើម្បីធ្វើយ៉ាងម៉េចឲ្យប្រទេសជាតិរបស់យើងបានរីកចម្រើនទៅមុខ»។

សូមបញ្ជាក់ថា បន្លែដែលមានសក្ដានុពលសម្រាប់ខេត្តបាត់ដំបង មានដូចជា ៖ ស្ពៃក្តោប ស្ពៃបូកគោ ស្ពៃផ្កា ស្ពៃក្រញាញ់ ខាត់ណាដើម ត្រសក់ ត្រប់ ម្ទេស ខ្ទឹមមើម ខ្ទឹមបារាំង និងបន្លែជាច្រើនប្រភេទទៀត ដែលអាចជួយសម្រួលដល់ជីវភាពកសិករបាន៕

អត្ថបទទាក់ទង